បុរស​សង្ស័យលង់ទឹក ​ប្រទះឃើញ​សព​ហើយកាលពីព្រឹកមិញ​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ដែលសង្ស័យ​ថា ស្លាប់​ដោយ​សារ​លង់​ទឹក កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​អូរ​តា​អៀម ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សុខ សំណាង អាយុ​ប្រហែល​១៩​ឆ្នាំ (​ជា​មនុស្ស​មិន​គ្រប់ទឹក​) មាន​ទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​​ខាងលើ ។ មាន​ម្តាយ​ឈ្មោះ​ចាន់ អេ​ង អាយុ​៥០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខរ​បរដក​ព្រលិត​លក់​។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា កូនប្រុស​គាត់​បាន​បាត់​ពី​ផ្ទះ​តាំងពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ដោយ​មិនដឹង​ទៅ​ណា​ទេ ខណៈនោះ​ក៏​បាន​នាំ​គ្នា​ដើរ​រក​ដែរ តែ​រក​មិនឃើញ ។ ស្រាប់តែ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នេះ ត្រូវ​គេ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សាកសព​ទៅ​វិញ ដែល​ស្លាប់​ដោយសារ​លង់ទឹក​ទៅ​វិញ ។