សមត្ថកិច្ចឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀន ៣នាក់ នៅសណ្ឋាគារភ្នំពេជ្រ

ពោធិ៍សាត់ៈ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តពោធិ៍សាត់ លោក ឆាយ ហុង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំកម្លាំងចម្រុះរួមមាន កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងពោធិ៍សាត់ កម្លាំងនគរបាលប៉ុស្ដិ៍ផ្ទះព្រៃ និងកម្លាំងកង រាជអាវុធហត្ថក្រុងពោធិ៍សាត់ ចុះឆែកឆេរបន្ទប់លេខ ១០៣ សណ្ឋាគារភ្នំពេជ្រ ដែលសង្ស័យថាមានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន  ក្នុងការឆែកឆេរនោះកម្លាំងចម្រុះបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣នាក់ ស្រី១នាក់ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌ស ២កញ្ចប់ធំ និងម្សៅក្រាមពណ៌សកញ្ចប់តូចៗជាច្រើនទៀត ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួននោះរួមមាន ទី១-ឈ្មោះ តុល ជា ភេទប្រុស ទី២-ឈ្មោះ សេត តាហ្វា ភេទប្រុស និងទី៣-ឈ្មោះ សាយ លីន ភេទ ស្រី ។ ក្រោយបញ្ចប់ការចុះឆែកឆេរបន្ទប់លេខ ១០៣ នៃសណ្ឋាគារនោះ សមត្ថកិច្ចចម្រុះក៍បន្ដចុះទៅឆែកឆេរបន្ទប់លេខ ៣០៥ បន្ដទៀត ក្នុងការឆែកឆេរនោះសមត្ថកិច្ចមិន ទាន់អះអាងថាមុខ សញ្ញាសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានប៉ុន្មាននាក់នៅឡើយទេ ។

សមត្ថកិច្ចបានឱ្យដឹងថា ចំពោះជនសង្ស័យទាំង ៣នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនសង្ស័យថា ប្រើប្រាស់និងចែកចាយ គ្រឿងញៀន នៅបន្ទប់លេខ ១០៣ ក្នុងសណ្ឋាគារភ្នំពេជ្រនោះ សមត្ថកិច្ចបាននាំខ្លួន និងវត្ថុតាងទៅកាន់អធិការ នគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបន្ដតាមនីតិវិធី ៕

សមត្ថកិច្ចឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀន ៣នាក់ នៅសណ្ឋាគារភ្នំពេជ្រ

សមត្ថកិច្ចឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀន ៣នាក់ នៅសណ្ឋាគារភ្នំពេជ្រ

សមត្ថកិច្ចឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀន ៣នាក់ នៅសណ្ឋាគារភ្នំពេជ្រ