លោក ថោ ជេដ្ឋា ដឹកនាំក្រុមការងារ ក្រសួងចុះជួយ បូមទឹកបំពេញអាងទឹក បឹងកក់ នៅស្រុកកងមាស

កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង សហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរស្រុក កងមាស ចុះជួយបូមទឹកបំពេញ អាងទឹកបឹងកក់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ក្នុងការងារ ស្រោចស្រពស្រូវរដូវប្រាំង របស់ប្រជាកសិករ នាពេលខាងមុខ។

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងឱ្យដឹងថា អាងទឹកបឹងកក់ ជាអាងភ្លិចទឹក ដែលទទួលរបបទឹកពីទន្លេមេគង្គ។ អាងទឹកនេះមានលទ្ធភាពស្តុកទឹក សម្រាប់បម្រើដល់ការងារស្រោចស្រពលើ ផ្ទៃដី ស្រូវប្រាំង បានប្រមាណ ១.២៥០ ហិកតា របស់ប្រជាពលរដ្ឋចំនួន ៨៤១គ្រួសារ ។ លោករដ្ឋលេខាធិការ បានបន្តថា មកដល់ពេលនេះ ទឹកទន្លេបានស្រកផុត អាងហើយ ដោយបន្សល់ទឹកនៅក្នុងអាង ប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ ដូចនេះទាមទារឱ្យយើងធ្វើការបូម បន្តយកទឹកពីទន្លេដែលទើបនឹង ស្រកផុត មកបំពេញបន្ថែម។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា ខណៈទឹកទន្លេមេគង្គចាប់ ស្រកចុះ ប្រជាកសិករនៅតំបន់នេះ ក៏ចាប់ផ្តើមធ្វើស្រូវប្រាំងប្រដេញទឹកជាបណ្តើរៗ ដូចនេះយើងចាំបាច់ត្រូវ ប្រើប្រាស់ ម៉ាស៊ីនបូមទឹកខ្នាតធំ ប្រភេទ ៦៥ សេស ចំនួន ០២គ្រឿង ដើម្បីបូមទម្លាក់បញ្ចូលអាង សម្រាប់បម្រើ ដល់ការងារស្រោចស្រពស្រូវ ប្រដេញទឹកដែលកំពុងដាំដុះផង និងការដាំដុះនាពេលខាងមុខផង។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ដោយឡែកការអនុវត្តការងារ បង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តកំពង់ចាម មកដល់ពេលនេះ សម្រេចបាន៨៧.០៤២ ហិកតា ស្មើនឹង ១០០,៥៨ភាគរយ នៃផែនការ។ ទន្ទឹមនឹងនោះ យើងអាច នឹងជួបបញ្ហាតិចតួច ចំពោះផ្ទៃដីស្រូវវស្សាដែលប្រជាកសិករ ទើបតែធ្វើការដាំដុះនៅចុងរដូវ ប្រមាណ ៥.៦៥២ ហិកតា ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ បើសិនគ្មានភ្លៀង បន្តធ្លាក់ក្នុងរយៈ ១ ទៅ ២ សប្តាហ៍ទៅមុខ។ ចំពោះបញ្ហានេះ លោករដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីររបស់លោក ត្រូវចុះតាមដានជាប់ជាប្រចាំ និងប្រើប្រាស់ ទឹកដែលយើងបម្រុងទុក តាមរយៈស្ថានីយ៍បូមទឹក ហ៊ុន សែន ព្រែកពោធិ៍ ទី៣០-៣១-៣២-៣៣ អន្តរាគមន៍ សង្គ្រោះភ្លាមៗ ក្នុងករណីស្រូវវស្សាទាំងនោះ ទទួលរងផលប៉ះពាល់ នាពេលខាងមុខ ៕