បែកធ្លាយឯកសារ លោកមេធាវី ជា ហៃ បើកហាងកុងស៊ី បញ្ចាំជាមួយ ស្រ្តីឈ្មោះ ឯម រ៉ានី

ព្រះសីហនុ ៖ បន្ទាប់ពីផ្ទុះរឿង អាស្រូវពាក់ព័ន្ទ រវាងលោកមេធាវី ជា ហៃ អត្តលេខ៦២០ ជាមួយស្រ្តីឈ្មោះ ឯម រ៉ានី កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចហាងកុងស៊ីបញ្ចាំ អានី ស្ថិតនៅភូមិ៤ សង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ ថាសាហាយស្មន់ ជាមួយគ្នាឡើងផ្អើលមួយចំហៀងនោះ ។ លោកមេធាវី ជា ហៃ បានធ្វើការ ប្រកែកភ្លាមៗជាមួយបណ្តាសារព័ត៌មានថា លោកមិនមានសាហាយស្មន ជាមួយស្រ្តីឈ្មោះ ឯម រ៉ានី នោះទេ ហើយក៏មិនបានចូលហ៊ុន រកស៊ីជាមួយលោកស្រី ឯម រ៉ានី នោះដែរ លោកគ្រាន់តែជាមេធាវីការពារក្តី អោយស្រ្តីនេះតែប៉ុណ្ណោះ ។

ប៉ុន្តែរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលឯកសារលេខ ០០០៧ ពណ.ចបព ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខដោយលោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានបញ្ជាក់ទទួលស្គាល់ថា លោកស្រី ឯម រ៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ជា ហៃ ជាអភិបាល នៃក្រុមហ៊ុន អេ អិន ស៊ីអេច ត្រេឌីង A N & C H TRADING Co.,Ltd ដែលមានស្នាក់ការក្រុមហ៊ុន ស្ថិតនៅទីតាំងលេខ ០៥ ផ្លូវលេខ ២១៤ ភូមិ៤ ក្រុម២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុពិតប្រាកដមែន ។ យោងតាមច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី  ជំពូកទី ៥ ស្តីពីវិធាននៃវិជ្ជាជីវៈ បទវិន័យ ផ្នែកទី១ ស្តីពីវិសមិតភាព មាត្រា ៥៣ បានចែងថាៈ វិជ្ជាជីវៈមេធាវី មានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជ កម្ម ទោះការប្រកបនោះដោយប្រយោល ក្តី ឬដោយផ្ទាល់ក្តី ។

លោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ បានថ្លែងប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តព្រះសីហនុថា លោកសុំមិនធ្វើការអត្ថា ធិប្បាយអ្វី ទាំងអស់ដរាបណាគណៈមេធាវីមិនទាន់ទទួបានឯកសារផ្លូវការណាមួយ ។ ជាងនេះទៅទៀតលោក មេធាវី ប៊ុន ហុន បានសង្កត់ធ្ងន់ថា បញ្ហាពាក់ព័ន្ធជាមួយមេធាវីយើងមិនអាចធ្វើអ្វីដោយគ្មានភស្តុតាងបានឡើយ ។ ប៉ុន្តែក្នុងករណីដែល សមត្ថកិច្ចឬគណៈមេធាវីរកឃើញថា មានឯកសារពាក់ព័ន្ធពិតប្រាកដមែន នោះលោក មេធាវី ជា ហៃ អាចនឹងប្រឈម ទៅនឹងក្រមសីលធម៌មេធាវី ដែលតំរូវដាក់ទោសទណ្ឌមួយចំនួនផងដែរ ៕