រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​


រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​

ប៉ូលិស​ម៉ិកស៊ីកូ​បាន​រក​ឃើញ​រូង​ផ្លូវ​​រទេះភ្លើង​ក្រោម​ដី​ប្រវែង​​ជាង ៨០៤​ម៉ែត្រ​ និង​រឹបអូស​​បាន​កញ្ឆា​​ប្រមាណ​១០​តោន​ ព្រម​ទាំង​ឃាត​ខ្លួន​មនុស្ស​១៦​នាក់ កាល​ពី​ថ្ងៃ​ទី​ ២២ ខែ តុលា ឆ្នាំ ២០១៥។

 

រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​

 

​​ប៉ូលិស​ដាក់​ការ​សង្ស័យ​ថា​​រូង​ផ្លូវ​​រទេះភ្លើង​ក្រោម​ដី​នេះ​​គឺ​សម្រាប់​ជួញ​ដូរ​គ្រឿងញៀន​​ចេញ​ពី​ទីក្រុង​Tijuana ​ប្រទេស​ម៉ិកស៊ីកូ​​ទៅ​កាន់​សហរដ្ឋអាមេរិក​និង​ជឿជាក់​ថា​វា​ជា​កម្មសិទ្ធិ​របស់​ស្ដេច​គ្រឿងញៀនEl Chapo ដែល​ធ្លាប់​ចំណាយ ៥០​លាន​ដុល្លារ​ឲ្យ​វិស្វករ​ជីក​ដី​រត់​គេច​ខ្លួន​ចេញ​ពី​គុក​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។
​​​​​​​

រូង​ផ្លូវ​នេះ​មាន​កម្ពស់​ ១,៤៤​ម៉ែត្រ​ ​មាន​ប្រព័ន្ធ​ភ្លើង​និង​​កន្លែង​សម្រាប់​ខ្យល់​ចេញ​ចូល ហើយ​រូង​នេះ​មាន​ធ្នឹម​លោហៈ​​សម្រាប់​ការពារ​កុំ​ឲ្យ​រូង​បាក់​ស្រុត​ចុះ។ ការ​ជួយ​ដូរ​​គ្រឿងញៀន​ក្នុង​តំបន់​នោះ​គឺ​គ្រប់គ្រង​ដោយក្រុម​អ្នក​លេង Sinaloa Cartel ។

 

តាម​សម្ដី​របស់​ប៉ូលិស​ម៉ិកស៊ីកូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ឃាត់​ខ្លួន​មនុស្ស​១៦​នាក់​ ​រក​ឃើញ​កញ្ឆា​៨៧៣​កញ្ចប់​ស្មើ​១០​តោន​ច្រក​ថង់​ប្លាស្ទិក​និង​ខ្សែអាត់​មួយ​ចំនួន។

 

រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​

ស្ដេច​គ្រឿងញៀន​ El Chapo

រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​

 

រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​

 

ចុចអាន៖ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​ចំណាយ ៥០​លាន​ដុល្លារ​ឲ្យ​វិស្វករ​ជីក​ដី​រត់​គេច​ខ្លួន​ចេញ​ពី​គុក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror