បារាំង ៖ មនុស្សស្លាប់កើនដល់ ៤២ នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ដ៏អាក្រក់

ប៉ារីស ៖ រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយ នឹងរថយន្តដឹកទំនិញ ស្ថិតនៅទីក្រុង លីបោន ភាគនិរតី ប្រទេសបារាំង កាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ បណ្តាលឲ្យមនុស្សស្លាប់ រហូតមកដល់ពេលនេះ កើន ឡើងដល់ ៤២នាក់ហើយ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នេះទៀតថា បន្ទាប់ពីបុកគ្នា រថយន្ត ទាំងពីរខាងលើនេះ ក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ មនុស្ស តែ៨នាក់ប៉ុណ្ណោះ ដែលបានរត់ចេញពី រថយន្តទាំងពីរទាន់ពេល ក្នុងនោះមាន ៥នាក់រងរបួស និង ៣នាក់ទៀត មិនបានរងរបួសអ្វីនោះទេ ។

គួរបញ្ជាក់ថា រថយន្តក្រុង ដឹកអ្នកទេសចរណ៍ខាងលើនេះ បានដឹកភាគច្រើនជាមន្ត្រីរដ្ឋ ចាកចេញពីទីក្រុង ផេទីត ផាឡាយ ទៅកាន់ទីក្រុង ឡែស ឡង់ដែស។ លោក ហ្វ្រង់ស័រ ហូឡង់ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃ សុក្រនេះ ដោយចាត់ទុកវាជាសោកនាដកម្មដ៏ធ្ងន់ធ្ងរ បំផុតរបស់បារាំង ដែលមិនធ្លាប់កើតមានចាប់តាំងពីឆ្នាំ ១៩៨២ ស្របពេលដែលការស៊ើប អង្កេតរកមូលហេតុកំពុងធ្វើឡើង ៕

បារាំង ៖ មនុស្សស្លាប់កើនដល់ ៤២ នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ដ៏អាក្រក់