ME20F SH​ ជា​កាមេរ៉ា​ថតវីដេអូ​​នៅ​​ទី​ងងឹត​​បាន​​​ភ្លឺ​ច្បាស់​ ពិបាក​រក​កាមេរ៉ា​ផ្សេង​ផ្ទឹម​​

ME20F SH​ ជា​កាមេរ៉ា​ថតវីដេអូ​​នៅ​​ទី​ងងឹត​​បាន​​​ភ្លឺ​ច្បាស់​ ពិបាក​រក​កាមេរ៉ា​ផ្សេង​ផ្ទឹម​​

ឧបសគ្គ​ដ៏​ចម្បង​មួយ​សម្រាប់​ទាំង​កាមេរ៉ា​ថត​រូប​ និង​កាមេរ៉ា​វីដេអូ​ នោះ​​គឺ​ភាព​ងងឹត។ ភាព​ងងឹត​ពុំ​អាច​ធ្វើ​ឲ្យ​កាមេរ៉ា​បង្ហាញ​នូវ​រូបភាព​បាន​ច្បាស់​​ឡើយ។ ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​តេស្ដ​ដោយ​អ្នក​ជំនាញ​ថត​វីដេអូ​ផ្សេង​ៗ​ កាមេរ៉ា​ថត​វីដេអូ​ ME20F-SH ​របស់​ Canon​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ថត​វីដេអូ​មួយ​ចំនួន​មាន​ការ​ផ្អើល​ ដោយសារ​វា​អាច​ថត​វីដេអូ​នៅ​ពេល​យប់​បាន​ច្បាស់​ក្នុង​កម្រិត​ Full HD​ ទៀត​ផង។

 

ME20F SH​ ជា​កាមេរ៉ា​ថតវីដេអូ​​នៅ​​ទី​ងងឹត​​បាន​​​ភ្លឺ​ច្បាស់​ ពិបាក​រក​កាមេរ៉ា​ផ្សេង​ផ្ទឹម​​

 

ME20F-SH ​បាន​ដាក់​បង្ហាញ​តាំង​ពី​​ចុង​ខែ​កក្កដា។ កាមេរ៉ា​នេះ​អាច​ដំឡើង​ ISO ​ដល់​ទៅ​៤​លាន​ឯណោះ។ វា​មាន​មុខងារ​ជា​ច្រើន​អាច​ថត​នៅ​ពេល​យប់​​ សូម្បី​វត្ថុ​ ឬ​មនុស្ស​ដែល​ត្រូវ​ថត​មិន​អាច​ឃើញ​ដោយ​ភ្នែក​ទទេ​ក្ដី។ កាមេរ៉ា​នេះ​ត្រូវ​នឹង​ការ​ថត​ភាពយន្ត​​ឯកសារ​សត្វ​ ប្រើ​ជា​កាមេរ៉ា​សុវត្ថិភាព​ ថត​កុន​បាន​យ៉ាង​ល្អ​ប្រសើរ។ បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ភាព​ងងឹត​ ក៏​ ME20F-SH ​អាច​ចាប់​យក​ពណ៌​បាន​ផង​ដែរ។

 

កាមេរ៉ា​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ជា​ច្រើន​តាម​​ខ្សែ​ Cable ​រន្ធ​ឌុយ​ និង​ឧបករណ៍​ថត​សំឡេង​ តេឡេ​បញ្ជា​ RC-V100​ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​ស្រួល។ កាមេរ៉ា​នេះ​នឹង​មាន​លក់​នៅ​ខែ​ធ្នូ​ ២០១៥​ ក្នុង​តម្លៃ​ក្រៅ​ស្រុក​ប្រមាណ​ជា​ ៣០​ ០០០​ដុល្លារ។ ​

 

ME20F SH​ ជា​កាមេរ៉ា​ថតវីដេអូ​​នៅ​​ទី​ងងឹត​​បាន​​​ភ្លឺ​ច្បាស់​ ពិបាក​រក​កាមេរ៉ា​ផ្សេង​ផ្ទឹម​​

 

 

ME20F SH​ ជា​កាមេរ៉ា​ថតវីដេអូ​​នៅ​​ទី​ងងឹត​​បាន​​​ភ្លឺ​ច្បាស់​ ពិបាក​រក​កាមេរ៉ា​ផ្សេង​ផ្ទឹម​​

 

 

ឈ្មោះ​ផលិតផល៖ ME20F-SH
Image sensor៖ 35mm full-frame
Frame rates៖ 59.94P / 59.94i / 50.00P / 50.00i / 29.97P / 25.00P / 23.98P
Lens៖ Canon EF mount (Cinema Lock type)
កម្រិត​វីដេអូ៖ 1080P / 1080i / 720P
ទម្ងន់៖ ១,១ kg
តម្លៃ៖  ៣០​ ០០០​ដុល្លារ (ក្រៅ​ស្រុក)

 

 

 

អាន​បន្ត៖  iPhone 6s/6s Plus ​​ត្រូវ​បាន​កុម្ម៉ង់​​​រាប់​ម៉ឺន​គ្រឿង​ត្រឹម​​​ប៉ុន្មាន​នាទី​ក្នុង​​ទឹក​ដី​ Samsung

 
ប្រភព៖ usa.canon