ស្ពាន​អាកាស​តិច​ណូ​សម្រេចបាន ៨៥ % នឹងដាក់​ឲ្យ​ ​ប្រើប្រាស់​នាពេល​ពិធីបុណ្យ​អ៊ុំ​ទូក​

Sanofi

កាលពី​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ​២០១៥ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ដំណើរការ​សាងសង់ សម្រេចបាន ៨៥ ភាគរយ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុង​ពិធីបុណ្យ​អុំទូក​អកអំបុក នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​


អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹងថា ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ កំពុង​ចាក់​បេតុង​បញ្ចប់​នៃ​កំណាត់​តួ​ស្ពាន​ចុងក្រោយ ប្រវែង​៩០​ម៉ែត្រ ទទឹង​១៥.៨​ម៉ែត្រ ត្រូវជា​បរិមាណ​បេតុង​សរុប ៦១០​ម៉ែត្រគូប​។ ឥឡូវនេះ ល​ទ្ឋ​ផល​ការងារ​សម្រេចបាន ៨៥​ភាគរយ នៃ​គម្រោង​នេះ​។​

លោក​បន្តថា សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ជំរុញ​ការងារ​នេះ ដើម្បី​ដាក់​ឲ្យ​អ្នកធ្វើដំណើរ​ប្រើប្រាស់​ផ្លូវអាកាស​មួយ​នេះ ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក អកអំបុក លយប្រទីប និង​សំពះ​ព្រះ​ខែ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​៕ សុទ្ធ គឹម​សឿន​



  



Related