លទ្ធផល​បើក​ឆាក​ការ​ប្រកួត​ពាន «មិត្ត​ភាព​យុវជន​អន្ដ​រ​ក្រសួង-ស្ថាប័ន» លើកទី៣

ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្រុមយុវជនក្រសួងសុខាភិបាល រួមទាំងក្រុមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា និងក្រុមយុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួល ៣ពិន្ទុដូចៗគ្នា សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៣ ឆ្នាំ២០១៥នេះ ។

សម្រាប់ក្រុមក្រសួងសុខាភិបាល គឺបានលុតក្រុមក្រសួងបរិស្ថាន ដែលជាអតីតក្រុមជើងឯកឆ្នាំ២០១៣ ដោយលទ្ធផល ៤-១ នៅក្នុងជំនួបបើកឆាកមុនគេ កាលពីល្ងាចថ្ងៃទី២៣ ខែតុលាម្សិលមិញ ហើយនៅល្ងាចថ្ងៃដដែលនោះ ក្រុមក្រសួងប្រៃសនីយ៍ ក៏បានបំបាក់ក្រុមអាជ្ជាធរសវនកម្មជាតិ ដោយលទ្ធផល ៥-១ ផងដែរ ។ ជ័យជំនះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកក្រសួងសុខាភិបាល និងក្រុមក្រសួងប្រៃសណីយ៍ មាន ៣ពិន្ទុរៀងៗខ្លួន សម្រាប់ការប្រកួតថ្ងៃដំបូងក្នុងពូល(ក) ។

ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ក្រុមយុវជនធនាគារជាតិនៃកម្ពុជា និងក្រុមយុវជនក្រសួងការងារ ក៏រកបាន ៣ពិន្ទុមុនគេក្នុងពូល(ច) បន្ទាប់ពីប្រកួតឈ្នះគូប្រជែងរៀងៗខ្លួន ។ ចំពោះក្រុមធនាគារជាតិនៃកម្ពុជា គឺបានបំបាក់ក្រុមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយលទ្ធផល ៦-១ ខណៈក្រុមក្រសួងការងារ ក៏បានយកឈ្នះលើក្រុមយុវជនក្រសួងព័ត៌មាន ដោយលទ្ធផល ៦-១ ដូចគ្នាផងដែរ ដែលការប្រកួតនេះគឺធ្វើឡើងនៅលើទីលានមជ្ឈមណ្ឌល Premium Sport Clup តែមួយគត់ ៕