មាស សុខ​សោភា កាន់តែ​ល្បី កាន់តែ​ខំប្រឹង ​ ​តែ​មិន​ប្រជែង​ជាមួយ​អ្នកណា​ឡើយ

Sanofi

​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ មានមតិ​អ្នកតាមដាន​វិស័យ​ចម្រៀង​ភាគច្រើន តែងតែ​លើ​
​ក​ឡើង​ថា ប្រជាប្រិយភាព របស់​តារាចម្រៀង មាស សុខ​សោភា និង ឱក សុគន្ធ​កញ្ញា កំពុង​ប្រទាញ​​ប្រទង់​គ្នា​។

 

ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​កំពូល​តារាចម្រៀង​ពីរ​ដួង​ជ្រក​ក្រោម​ផលិតកម្ម​ផ្សេងគ្នា​ ​មួយគូ​នេះ កំពុង​ប្រកួតប្រជែង​គ្នា​ដណ្តើម​ប្រជាប្រិយភាព​ដើម្បី​ទទួលបាន​តំណែង​ជា​កំពួ​លតា​រា​ចម្រៀង​ប្រចាំឆ្នាំ​។​ការយល់ឃើញ​ខាងលើនេះ ត្រូវបាន​លោក មាស សុខ​រតនៈ បងប្រុស មាស សុខ​សោភា ប្រាប់ថា ការដែល​ប្ងូ​ន​ស្រី​លោក​ខិតខំ​ពង្រឹង​ធ្វើ​ចម្រៀង​ថ្មី សម្រិតសម្រាំង​ទាំង​គុណភាព មេ​ឡូ​ឌី សំឡេង និង វីដេអូ សម្រាប់​ចេញលក់​នៅ​ចុងឆ្នាំ​២០១៥ និង ដើមឆ្នាំ​២០១៦ គឺ​ពិតជា​ដើម្បី​ប្រមូល​យក​ការគាំទ្រ​បន្ថែម​ពី​សំណាក់​ទស្សនិកជន​ពិតមែន ។

 

ប៉ុន្តែ មិនមែន​នាង​មានបំណង​ចង់បាន​តំ​​ណែ​ង​ជា​កំពួ​លតា​រា ឬក៏​ប្រជែង​ជាមួយ​តារាចម្រៀង​រូប​ណា​នោះទេ នាង​ធ្វើឡើង​គ្រាន់តែ​ចង់​បំ​រើ​អារម្មណ៍​ទស្សនិកជន និង​ខិតខំ​ធ្វើ​បទ​ថ្មីៗ​ទៅតាម​ការចង់បានរ​បស់​ទស្សនិកជន​តែប៉ុណ្ណោះ​។​លោក បន្តថា នៅ​ខាងក្រៅ​សិល្បៈ​មាន​ពាក្យ​គេ​និយាយថា មាស សុខ​សោភា ជា​គូប្រជែង​ជាមួយ ឱក សុគន្ធ​កញ្ញា ប៉ុន្តែ​ការពិត​ពួកគេ​គ្មាន​សកម្មភាព​ដូច​ពាក្យ​ចាម​អារាម ដែល​គេ​និយាយ​នោះទេ គឺ​គេ​ជា​មិត្តភក្តិ​នឹង​គ្នា ដូច​អ្នកសិល្បៈ​ទូទៅ និង​មិនដែល​មានរឿង​ល្អក់កករ​នឹង​គ្នា​អ្វី​ឡើយ ​៕ ​ប្រមាញ់ តារា​

     

Related