នាយកប្រតិបត្តិក្រុម ហ៊ុន PUBLICITY co.,Ltd ស្លាប់ដោយសារជំងឺ លើសឈាម

ភ្នំពេញ ៖ ជនជាតិសាំងហ្គាពួ ជានាយកប្រតិបត្តិក្រុមហ៊ុន PUBLICITY co.,Ltd បានស្លាប់ដោយជំងឺ លើសឈាម ខណៈប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។

សមត្ថកិច្ចបានឲ្យដឹងថា ជរងគ្រោះមានឈ្មោះកាល់ វីន ភេទប្រុស អាយុ៥៥ឆ្នាំជនជាតិសាំងហ្គាពួរ មុខរបរ នាយកប្រតិបត្តិក្រុមហ៊ុនPUBLICITY co.,Ltd ស្នាក់នៅផ្ទះជួលលេខ៥៤ ផ្លូវ៦៣ ភូមិ៧សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ប្រពន្ធសពឈ្មោះធី  ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ លើសឈាម បេះដូង នៅព្រឺកថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៥ បានធើ្វទុក ហើយប្រពន្ធជនរងគ្រោះ បានប្រាប់អោយម្ចាស់ផ្ទះ ជួយជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលទៅដល់ពេទ្យប្រាប់ថា អ្នកជំងឺស្លាប់បាត់ហើយ។

បច្ចុប្បន្នសពជនរងគ្រោះតម្កល់ទុកនៅសាលសពនៃមន្ទីរពេទ្យកាល់ម៉ែត្រ ៕

នាយកប្រតិបត្តិក្រុម ហ៊ុន PUBLICITY co.,Ltd ស្លាប់ដោយសារជំងឺ លើសឈាម

នាយកប្រតិបត្តិក្រុម ហ៊ុន PUBLICITY co.,Ltd ស្លាប់ដោយសារជំងឺ លើសឈាម