ស្ថានទូតកម្ពុជាប្រចាំ ប្រទេសបារាំង ចេញសេចក្តីប្រកាស បដិសេធ ចំពោះការផ្សាយវិទ្យុ CMN ផ្សាយព័ត៌មាន ខុសការពិត

ប៉ារីស ៖ ស្ថានទូតខ្មែរប្រចាំប្រទេសបារាំង បានចេញលិខិតមួយ ដោយសូមធ្វើការបដិសេធ ចំពោះការផ្សាយ របស់វិទ្យុ CMN (Cambodia Media Network) ដែលបានផ្សាយព័ត៌មានមិនពិត។ ពាក់ព័ន្ធនឹងការដាក់កំហិត ចំពោះនិស្សិត ដែលតាមកការពិតការចូលរួម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ នៅសាលប្រជុំឈ្មោះ Maison de la Chimie. នៅទីក្រុងប៉ារីស នេះបើយោងតាមលិខិតរបស់ស្ថាទូតបារាំង ចេញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ។

នៅក្នុងសេចក្តីបដិសេធបានបញ្ជាក់ថា «ពោលគឺជាទឹកចិត្តចង់ចូលជួបសំដែងការគួរសមរបស់និស្សិត យុវជនជាកូនខ្មែរ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅប្រទេសបារាំង ដើម្បីជួបសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបានស្តាប់ និងដឹងលឺអំពីសភាពការណ៍ ជាក់ស្តែងនៅកម្ពុជា ជាជាងការស្តាប់ព័ត៌មាមមូលបង្កាច់ខុសការពិត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល មានជាអាទិ៍៖ វិទ្យុ CMN (Cambodia Media Network) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ»៕

ស្ថានទូតកម្ពុជាប្រចាំ ប្រទេសបារាំង ចេញសេចក្តីប្រកាស បដិសេធ ចំពោះការផ្សាយវិទ្យុ CMN ផ្សាយព័ត៌មាន ខុសការពិត