កម្លាំងនគរបាល ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នា បានចំនួន៧នាក់ រួមនឹងវត្ថុតាង

កំពត៖ ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៧នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ចុះបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២២និង២៣ ខែតុលា ឆ្នាំ២០១៥ ដោយមានការ សហការដ៏ល្អ រវាងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាន សុទ្ធី,កម្លាំងនគរបាលខេត្តកំពត ដឹកនាំដោយលោកឧត្តសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ធមធុរិទ្ធ និងចុះដឹកនាំ អំពីនីតិវិធីផ្ទាល់ ពីលោកព្រះរាជអាជ្ញារង ខាន់ សុផល ឈានទៅធ្វើការបង្ក្រាបបានដោយជោគជ័យ ដូចជាកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ចំណុចក្នុងភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលឃាត់ខ្លួនជនសង្ស័យអ្នកជួញដូរថ្នាំញៀនម្នាក់ ឈ្មោះស៊ុក មី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែងឃាត់ខ្លួនខាងលើ ។ វត្ថុតាងដែលរឹបអូសបានរួមមាន:ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់តូច ទម្ងន់២៩,២៩ក្រាម,អាវុធខ្លីធន់ កា៥៩ ចំនួន០១ដើម មាន៧គ្រាប់, ដបឆ្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន០១ និងទូរស័ព្ទដៃ ម៉ាកNOKIA ០១គ្រឿង។

ដោយឡែក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១១និង៣០នាទីព្រឹក ឃាត់ខ្លួនជនសង្ស័យលក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន បាន៤នាក់ ក្នុងភូមិសាស្ត្រ នៃឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត មានទី១/ឈ្មោះមា ធេញ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិសាដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត,ទី២/ឈ្មោះអ៊ូច ហេង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដើមដូង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត,ទី៣/ឈ្មោះស រតនា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិដើមដូងដែរ និងទី៤/ឈ្មោះធន់ ចាន់លីយាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងរឹបអូសរួមមាន:ម្ស៉ៅក្រាមពណ៌ស ចំនួន៦កញ្ចប់តូច,អាវុធឆ្នៃ ២ដើម(វែង១ដើម និងខ្លី១ដើម),គ្រាប់M16 ចំនួន២១គ្រាប់,ឧបករណ៍ពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀនមួយចំនួន,ជញ្ជីងថ្លឹងថ្នាំញៀន ០១,ថង់ផ្លាស្ទីកសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងម៉ូតូ ០១គ្រឿង។

ចំណែក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៩និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានបង្ក្រាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ២នាក់រួមនិងវត្ថុតាង ក្នុងភូមិសាស្ត្រ ចំណុចខ្មោចចោរ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។ ជនសង្ស័យទាំងពីរ: ទី១/ឈ្មោះជុំ សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២/ឈ្មោះម៉េង ឃីម ភេទស្រី អាយុ២៤ឆ្នាំ ទាំង២ រស់នៅផ្ទះជួល ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងខេត្តកំពត ។  វត្ថុតាងរឹបអូសបានរួមមាន ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់តូច ទម្ងន់៣,៦៦ក្រាម និងថ្នាំពណ៌ក្រហម ០១ថង់ នៅសល់តែថង់,ទុយោបឺត១ និងទូរស័ព្ទដៃ ១គ្រឿង។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់នេះ បាននិងកំពុងតែបន្តសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

កម្លាំងនគរបាល ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នា បានចំនួន៧នាក់ រួមនឹងវត្ថុតាង

កម្លាំងនគរបាល ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នា បានចំនួន៧នាក់ រួមនឹងវត្ថុតាង

កម្លាំងនគរបាល ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នា បានចំនួន៧នាក់ រួមនឹងវត្ថុតាង