​បុរស​ម្នាក់​សម្រក់​ទម្ងន់​អស់​១៨០​គីឡូ ដើម្បី​មិត្ត​ស្រី​ស្គាល់​គ្នា​តាម Online


​បុរស​ម្នាក់​សម្រក់​ទម្ងន់​អស់​១៨០​គីឡូ ដើម្បី​មិត្ត​ស្រី​ស្គាល់​គ្នា​តាម Online

បុរស​សញ្ជាតិ​អង់គ្លេស ឈ្មោះ Brian Flemming ​មាន​ទម្ងន់​២៧០​គីឡូក្រាម តែ​ដោយសារ​តែ​នារី​ម្នាក់​ដែល​លោក​ស្គាល់​តាម Online ​សុំ​ឱ្យ​សម្រក់​ទម្ងន់ បុរស​រូប​នេះ​បាន​ព្យាយាម​សម្រក់​អស់​១៨០​គីឡូ ដោយ​បច្ចុប្បន្ន​នៅ​សល់​តែ​​​៩០​គីឡូ​ក្រាមប៉ុណ្ណោះ។

 

​បុរស​ម្នាក់​សម្រក់​ទម្ងន់​អស់​១៨០​គីឡូ ដើម្បី​មិត្ត​ស្រី​ស្គាល់​គ្នា​តាម Online

 

Brian ​ចូល​ចិត្ត​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ soda ​តាំង​ពី​តូច ជា​ហេតុ​ធ្វើ​ឱ្យ​រូប​គេ​ឡើង​ទម្រង់​មិន​ឈប់ រហូត​ដល់​២៧០​គីឡូក្រាម។ រហូត​ដល់​ពេល​មួយ រូប​គេ​បាន​ចូល​លេង​កម្មវិធី Draw Something ​តាម​អ៊ីនធឺណិត ហើយ​ក៏​បាន​ស្គាល់​នារី​ម្នាក់​ឈ្មោះ Jackie Eastham ។ ពួកគេ​ចាប់​ផ្ដើម​រាប់អាន​គ្នា ដោយ​ប្រើ​បណ្ដាញ​សង្គម​នានា​ដូចជា Facebook ​និង Skype ​អី​ជា​ដើម។

 

Jackie ​បាន​ផ្ដល់​ដំបូន្មាន​ដល់ Brian ​ថា​រូប​គេ​បាន​ធ្វើ​រឿង​មិន​ល្អ​នោះ​ទេ ដែល​មាន​ទម្ងន់​ហួស​ការ​ស្មាន​បែប​នេះ នៅ​ត្រឹម​វ័យ​៣០​ឆ្នាំ​នោះ។ ដោយ​ឮ​ពាក្យ​នេះ បុរស​សញ្ជាតិ​អង់គ្លេស​ខាង​លើ ក៏​ប្ដូរ​ការ​គិត ហើយ​ងាក​មក​រក​វិធី​សម្រក់​ទម្ងន់​ខ្លួន​ឯង ដោយ​ឈប់​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ alcohol , ស្គរ ​និង​អាហារ​តាម​ផ្លូវ​នានា។

 

គិត​ត្រឹម​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ (Brain ស្គាល់ Jackie ​នៅ​ឆ្នាំ​២០១៣) ​បុរស​វ័យ​៣២​ឆ្នាំ​ខាង​លើ ​បាន​សម្រក់​ទម្ងន់​ខ្លួន​ឯង​ដល់​ទៅ​១៨០​គីឡូ​ឯ​ណោះ ដែល​បច្ចុប្បន្ន​រូប​គេ​មាន​រាង​សង្ហា មិន​ធាត់​ដូច​កាល​ពី​មុន​នោះ​ទេ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ stomp