ប៉ូលិស​ស្រុក​លើកដែក​ចូលរួម​បង្ក្រាប​ទ​ល្មើស​ជាមួយ​ជំនាញ​ជលផល​

កណ្តាល: សមត្ថកិច្ច​នគរបាល​ស្រុក​លើកដែក បាន​ចូលរួម​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជាមួយសមត្ថកិច្ច​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥នៅត្រង់ចំណុច​បឹង​ធម្មជាតិ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​រាំង ស្រុក​លើកដែកខេត្តកណ្តាល ។​

ប៉ូលិស​ស្រុក​លើកដែក​ចូលរួម​បង្ក្រាប​ទ​ល្មើស​ជាមួយ​ជំនាញ​ជលផល​

 មន្ត្រីនគរបាល​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះសមត្ថកិច្ច​បាន ធ្វើការ​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយចំនួនរួមមាន លូ​ស្បៃ​មុង​ចំនួន​៧៨​មាត់​លូ ,​របាំង​ស្បៃ​មុង​ប្រវែង​៣៥០០​ម៉ែត្រ និងបង្គោល​តូចៗ​ចម្រុះ​ចំនួន​១១០០​បង្គោល ។​

ប៉ូលិស​ស្រុក​លើកដែក​ចូលរួម​បង្ក្រាប​ទ​ល្មើស​ជាមួយ​ជំនាញ​ជលផល​

 ជាមួយគ្នា​នោះ​សមត្ថកិច្ច​បាន​រំដោះ​កូន​ត្រី​តូចៗ​ចំនួន​១៥០​គីឡូក្រាម ចេញពីឧបករណ៍​ល្មើសច្បាប់​ខាងលើ នេះ​ចាក់​លែង​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ ។

ប៉ូលិស​ស្រុក​លើកដែក​ចូលរួម​បង្ក្រាប​ទ​ល្មើស​ជាមួយ​ជំនាញ​ជលផល​