អ៊ឹម ដាលីស,សុភ័ក្រ្ត កុសុម៉ា និង នរៈ សិរីវិទ្យា ប៉ះគ្នាជាថ្មី ក្នុងវីដេអូអប់រំ របស់អង្គការរ៉ាក់

ភ្នំពេញ៖ តារាសម្ដែងល្បីឈ្មោះគួរសម ក្នុងពិភពសិល្បៈ កញ្ញា អ៊ឹម ដាលីស លោក នរៈ សិរីវិទ្យា និង សុភ័ក្រ្ត កុសុម៉ា បន្ទាប់ពីមមាញឹកក្នុងការសម្ដែង និងច្រៀងពួកគេបានឆ្លៀតពេលទំនេរខ្លះ ថតរឿងអប់រំខ្លី របស់អង្គការសុខភាពស្រ្តីមួយ មានឈ្មោះថា«អង្គការរ៉ាក់» ដើម្បីជួយផ្សព្វផ្សាយពីបញ្ហាសុខភាពស្រ្តី ក្នុងន័យផ្ដល់ជាសារអប់រំ ផ្នែកសុខភាពផ្លូវភេទ និងវិធីសាស្រ្តក្នុងការការពារ លើកកម្ពស់ ទៅលើរោគស្រ្តីផ្សេងៗ ដែលអាចកើតមានក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះ ពួកគេទាំង៣ បានថតវីដេអូថ្មីមួយទៀត ផ្សព្វផ្សាយពី website របស់អង្គការ RHAC ដើម្បីឲ្យយុវវ័យ ក៏ដូចជាកម្មករ-កម្មការិនី ងាយស្រួលក្នុងការស្វែងរកព័ត៌មាន ស្ដីពីសុខភាពផ្លូវភេទ និងការប្រឹក្សាផ្សេងៗ។

តារាសម្ដែង អ៊ឹម ដាលីស ត្រូវបានគេស្គាល់ថា នាងបានចូលប្រឡូក ក្នុងសិល្បៈប្រមាណជាង២ឆ្នាំមកហើយ ដោយគេឧស្សាហ៍ឃើញវត្តមាននាង ក្នុងឈុតខារ៉ាអូខេ ក្នុងផលិតកម្ម ថោន ដោយថ្មីៗនេះ នាងបានបង្ហាញវត្តមានកម្មបទថ្មីមួយ មានចំណងជើងថា «កូនកំលោះនេះ ជាសង្សារខ្ញុំ» ច្រៀងដោយអ្នកនាង ចេន សាយចៃ ។ ម្យ៉ាងទៀត ក្នុងខ្សែភាពយន្តមួយចំនួន ជាពិសេសការងារ ជាសកម្មភាពជួយដល់សង្គមផ្សេងៗ ដោយការងារទាំងនោះ ត្រូវបានបង្ហោះឡើង តាមបណ្ដាញសង្គមនានា ហើយទទួលបានការសាទរ ពីទស្សនិកជន ដែលធ្លាប់គាំទ្រនាងផងដែរ។

ចំណែកឯកញ្ញា សុភ័ក្រ្ត កុសុម៉ា ជាតារាចម្រៀងមួយដួង មានគេឈ្មោះល្បីក្នុងស្រឡាប់យុវវ័យ ជាពិសេសនៅក្រៅប្រទេស នាងមានទីផ្សារខ្ពស់ នៅក្នុងការចេញសម្ដែង ហើយនៅក្នុងប្រទេសវិញ ក៏ទស្សនិកជន ឧស្សាហ៍ឃើញនាងឡើងច្រៀង ជាកិត្តិយស តាមបណ្ដាស្ថានីយទូរទស្សន៍នានាជាច្រើន ។ សុភ័ក្រ្ត កុសុម៉ា ត្រូវបានគេដឹងថា នាងបានចូលសិល្បៈតាំងពីកុមារភាពមកម៉្លេះ ហើយដៃគូរបស់នាងតាំងពីតូចមក គឺនាង ងួន ស្រីស ប៉ុន្តែតារាចម្រៀង ងួន ស្រីស បានរៀបការប្ដី មានគ្រួសារបាត់ទៅហើយ។

ដោយឡែក លោក នរៈ សិរីវិទ្យា ក៏ជាតារាសម្ដែងមួយដួង មានឈ្មោះល្បីគួរសមដូចគ្នា ក្នុងពិភពសិល្បៈ តាមរយៈការសម្តែង រឿងអប់រំខ្លី សម្តែងឈុតកាយវិកា ខារ៉ាអូខេ និង ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនផលិតផល ក្នុងស្រុក។ បន្ទាប់ពីមានការតស៊ូ ជាច្រើនដំណាក់កាលមក តារាសម្ដែង នរៈ សិរីវិទ្យា បានបង្ហាញវត្តមាន ក្នុងផលិតកម្ម ថោន ក្នុងឈុតខារ៉ាអូខេ រហូតមានឈ្មោះបោះសំឡេង មានទស្សនិកជនស្គាល់ច្រើន តាមរយៈផលិតកម្ម ចម្រៀងដ៏ ធំមួយនេះ ដែលបានផ្ដល់ឱកាសដល់លោក។
ងាកមកការងារផ្សព្វផ្សាយ ថតផ្សព្វផ្សាយ អំពីបញ្ហាសុខភាពស្រ្តី ដែលជាការងារស័្មគ្រចិត្ត ប្រចាំក្នុងអង្គការរ៉ាក់ ឯណេះវិញ ពួកគេទាំង៣ បានចាប់ដៃគ្នាថតជាវីដេអូអប់រំ និងសម្រួលឲ្យអ្នកចង់ដឹង ពីព័ត៌មានសុខភាព ងាយស្វែងរក ខណៈដែលសម័យបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសការប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រណិត ។

ជុំវិញដំណើរការថត វីដេអូផ្សព្វផ្សាយរបស់អង្គការរ៉ាក់ នៅពេលនេះ ត្រូវបានកញ្ញា អ៊ឹម ដាលីស ប្រាប់ LookingTODAY នៅព្រឹកនេះថា « ចាស..បង.! រូបខ្ញុំ ,លោក សិរីវិទ្យា និង កុសុម៉ា បានស្ពតផ្សព្វផ្សាយពី website RHAC ដើម្បីឲ្យយុវវ័យ ក៏ដូចជាកម្មករកម្មការិនី បានស្វែងយល់ពីព័ត៌មានទូរទៅ និងព័ត៌មានស្តីពីបញ្ហាសុខភាព និងការផ្តល់ប្រឹក្សា តាមទូរស័ព្ទរបស់បុគ្គលិក របស់អង្គការ៉ាក់ ។ ខ្ញុំចង់បញ្ជាក់ថា អង្គការនេះ ធ្វើការងារសំខាន់ លើសុខភាពផ្លូវភេទ ជាពិសេសលើស្រ្តីតែម្ដង ..!» ៕