​ជិត​២០​ឆ្នាំ​ហើយ Everton ​មិន​ដែល​ឈ្នះ​ក្នុង​ដី​ Arsenal ​ទេ ចុះ​យប់​នេះ​វិញ​យ៉ាង​ណា​ដែរ?

​ជិត​២០​ឆ្នាំ​ហើយ Everton ​មិន​ដែល​ឈ្នះ​ក្នុង​ដី​ Arsenal ​ទេ ចុះ​យប់​នេះ​វិញ​យ៉ាង​ណា​ដែរ?

ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Emirates Stadium ​របស់​ខ្លួន ទទួល​ស្វាគមន៍​ក្រុម Everton ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ។ ចាំ​មើល​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ដី Arsenal ​តាំង​ពី​ឆ្នាំ​១៩៩៦​មក អាច​ធ្វើ​អ្វី​ដែល​ប្លែក​បាន​ដែរ​ឬ​ទេ?

 

​ជិត​២០​ឆ្នាំ​ហើយ Everton ​មិន​ដែល​ឈ្នះ​ក្នុង​ដី​ Arsenal ​ទេ ចុះ​យប់​នេះ​វិញ​យ៉ាង​ណា​ដែរ?

 

ជើង​កីឡាករ

 

កាំភ្លើង​ធំ Arsenal ​នឹង​អវត្តមាន​ Aaron Ramsey , Mikel Arteta , Jack Wilshere , Tomas Rosicky ​និង Danny Welbeck ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​នៅ​យប់​នេះ​អាច​ជា Cech; Bellerin, Mertesacker, Koscielny, Monreal; Coquelin, Flamini; Cazorla, Ozil, Sanchez ​និង​ Giroud ។

 

ចំណែក​ឯ​ខាង Everton ​វិញ Muhamed Besic , Steven Pienaar , Leighton Baines ,Tony Hibbert ​សុទ្ធ​តែ​មិន​អាច​ចូល​លេង​បាន​ទាំង​អស់ ខណៈ​ដែលTom Cleverley ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង អាច​ជា Howard , Coleman , Jagielka , Stones , Galloway , McCarthy , Barry , Lennon , Barkley , Naismith ​និង​ Lukaku ។

 

​ប្រវត្តិ​ជួប​គ្នា

 

Everton ​២១​ប្រកួត​កន្លង​មក​នៅ​ដី Arsenal ​គិត​ទាំង Premier League ​និង Cup ​គឺ​សុទ្ធ​តែ​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ ដោយ​បាន​ត្រឹម​ស្មើ ៤​ដង​ និង​ចាញ់​១៧​ដង។ ជ័យជម្នះ​ចុង​ក្រោយ​របស់​គេ​នៅ​ដី​កាំភ្លើង​ធំ គឺ​នៅ​ខែ​មករា​ឆ្នាំ​១៩៩៦ ដោយ​លទ្ធផល ២-១ ។

 

បច្ចុប្បន្ន​ Arsenal ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ មាន​១៩​ពិន្ទុ​ក្នុង​ដៃ ខណៈ​ដែល Everton ​វិញ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៩ មាន​១៣​ពិន្ទុ។

 

ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Arsenal ២-០ Everton ៕

 

ចំពោះ​ការ​ប្រកួត​គូ​ដទៃ​ទៀត៖

 

​ជិត​២០​ឆ្នាំ​ហើយ Everton ​មិន​ដែល​ឈ្នះ​ក្នុង​ដី​ Arsenal ​ទេ ចុះ​យប់​នេះ​វិញ​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ BBC