​រូបមន្ត​ខ្លីៗ​ក្នុងការ​ធ្វើឲ្យ​កូន​មាន​មុខស្អាត និង​ស​

​រូបមន្ត​ខ្លីៗ​ក្នុងការ​ធ្វើឲ្យ​កូន​មាន​មុខស្អាត និង​ស​

​កាលពី​ថ្ងៃ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​បន្លែ និង​ផ្លែឈើ​មួយចំនួន​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ស្អាត​បាន​ក្រោយពេល​ដែល​កើត​ចេញ​មក ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​ក្នុងការ​ធ្វើ​ទឹក​ផ្លែឈើ​វិញ​ម្តង ហើយ​រូបមន្ត​នេះ​បើ​អ្នក​អាច​អនុវត្ត​តាម នោះ​កូន​អ្នក​នឹង​មាន​មុខ​ដែល​គួរ​ឲ្យ​ស្រលាញ់បំផុត​។ តើ​មាន​រូបមន្ត​អ្វី​ទៅ​?

ទឹក​គី​វី និង​ត្រសក់​
គ្រឿងផ្សំ ៖ ត្រសក់​ចំនួន​មួយ​ផ្លែ គី​វី​ចំនួន​មួយ​ផ្លែ ទឹកឃ្មុំ​បន្តិច​។​
​របៀប​ធ្វើ ៖

  1. ​ផ្លែ​គី​វី​អ្នក​ត្រូវតែ​យក​វា​ទៅ​ចិត​សំបក​ចោល ហើយ​ចិត​ជា​រាង​ដុំៗ​។​
  2. ​បើ​ត្រសក់​វិញ អ្នក​ត្រូវ​តែ​យក​វា​ទៅ​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​ដុំៗ​ដូចគ្នា​នឹង​ផ្លែ​គី​វី​ដែល​អ្នក​ទើប​នឹង​ចិត​រួច​។​
  3. ​បន្ទាប់​ពី​ចិត​រួច អ្នក​ត្រូវ​តែ​យក​ត្រសក់ និង​គី​វី​នោះ​ទៅ​កិន​ជា​ទឹក ដោយ​កិន​បញ្ជូលគ្នា​យក​តែ​ទឹកទេ​។​
  4. ​ចុង​ក្រោយ​ដាក់​ទឹកឃ្មុំ​បន្តិច​ចូល​ទៅក្នុង​ទឹក​ផ្លែ​ឈើ​នោះ​ជា​ការ​ស្រេច ហើយ​អ្នក​អាច​យក​មក​ទទួល​ទាន​បាន​។ ក្រោយពេល​ដែល​អ្នក​ពិសារ​រួច កូន​អ្នក​នឹង​មាន​មុខ​ដែល​គួរ​ឲ្យ​ស្រលាញ់ ហើយ​ថែមទាំង​ស​ទៀតផង​។​

​សាឡាត​ផ្លែឈើ​ទឹកដោះគោ​ជូរ​
​គ្រឿងផ្សំ ៖ ផ្លែ​ប៉ោម​ចំនួន​មួយ​ផ្លែ ទឹកដោះគោ​ជូរ​១០០​ក្រាម ផ្លែឈើ​ផ្សេងទៀត​ដូចជា ចេក​។​
​របៀប​ធ្វើ ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​ចិត​ចោល​សំបក​ផ្លែ​ប៉ោម និង​គ្រាប់​របស់​វា ដើម្បី​ការពារ​មិន​ឲ្យ​ខ្មៅ អ្នក​អាច​យក​វា​ទៅ​ត្រាំ​ទឹកអំបិល​បាន​។​
  2. ​បើ​ផ្លែ​ចេក​វិញ អ្នក​ត្រូវ​តែ​បកសំបក​ចេញ រួច​ចិត​ជា​រាង​ដុំៗ​។​
  3. ​បន្ទាប់​ពី​ចិត​រួច អ្នក​ត្រូវ​តែ​យក​ផ្លែឈើ​ទាំងអស់​ដាក់​ក្នុង​ចាន​ធំ​មួយ​។​
  4. ​ចុង​ក្រោយ​ចាក់​ទឹកដោះគោ​ជូរ​ចូល ហើយ​ច្របល់​ឲ្យ​ស​ព្វជា​ការ​ស្រេច អ្នក​អាច​ទទួល​ទាន​បាន​ហើយ​។

​បញ្ជាក់ ៖ នៅក្នុង​គី​វី​មាន​វីតាមីន​C​ដែល​អាច​រារាំង​ស្បែក​ខ្មៅ​មិន​ឲ្យ​កើតមានឡើង ថែមទាំង​អាច​ការពារ​មិនឲ្យ​មាន​ស្នាម​អ៊ុច​ខ្មៅ​ទៀតផង ដូចនេះ​កូន​អ្នក​នឹង​មាន​មុខ​ដ៏​ស្អាត​មួយ​ជា​មិនខានឡើយ ហើយ​ម៉ត់​រលោង​ទៀតផង​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។