​ទារក​អាយុ​មួយ​ខែ​មិន​គេង គួរ​ធ្វើ​ដូចម្តេច​?

​ទារក​អាយុ​មួយ​ខែ​មិន​គេង គួរ​ធ្វើ​ដូចម្តេច​?

​កាល​ពី​ម្សិលមិញ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​ទារក​អាយុមួយ​ខែ​មិន​ព្រម​គេង ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​ធ្វើឲ្យ​គេ​គេង​ម្តង តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​គេ​អាច​គេង​លក់​ស្រួល​ដោយ​មិន​រក​រឿង​នោះ​?

  1. ​អ្នក​ត្រូវ​តែ​បំបៅ​គេ​ឲ្យ​ឆ្អែត ហើយ​មិន​ត្រូវ​នាំ​កូន​លេង​ដោយ​ប្រើ​កម្លាំង​ខ្លាំង​នោះ​ទេ ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​ឲ្យគេ​គេង​នៅក្នុង​រង្វង់​ដៃ​អ្នក​មួយរយៈ​ដល់​គេ​គេ​ង​បាន​ស្ងប់ ទើប​ដាក់​លើ​គ្រែ​។​
  2. ​នៅពេល​ដែល​កូន​មិន​ព្រម​គេង​ទោះបីជា​បៅ​ឆ្អែត​ហើយ​ក៏​ដោយ អ្នក​អាច​ពរ​កូន​លើ​ដៃ បន្ទាប់​មក​ច្រៀង​ដោយ​ញរ​កូន​ចុះឡើង​ថ្ម​មៗ ឬ​ដាក់​ក្នុង​អន្រឹង​ក៏​បាន​ដែរ នោះ​កូន​អាច​នឹង​ឆាប់​គេង​លក់​ស្រួល​។​
  3. ​អ្នក​អាច​ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់​មុនពេល​ដែល​គេ​ចូល​គេង ហើយ​ចម្រៀង​នោះ​អ្នក​អាច​ជ្រើសរើស​ចម្រៀង​ដែល​អ្នក​ចាក់ឲ្យ​គេ​ស្តាប់​នៅពេលដែល​គេ​នៅ​ក្នុង​ពោះ ដូចនេះ​វា​នឹង​ធ្វើ​ឲ្យ​កូន​អាច​ចូល​គេង​ដោយ​មិន​រក​រឿង​អ្នក​ឡើយ​។​
  4. ​អ្នក​អាច​ប្រើ​ក្បាលដោះ​ជ័រ​ឲ្យគេ​ជញ្ជក់​បាន នោះ​នៅ​ពេល​ដែល​គេ​ជញ្ជក់​យូរ គេ​នឹង​អាច​គេង​លក់​ស្រួល​ហើយ បើ​អ្នកខ្លាច​កូន​ញៀន​នឹង​ក្បាលដោះ​នោះ អ្នក​អាច​ផ្តាច់​នៅពេលដែល​កូន​មាន​អាយុ​៣​ខែ​បាន​។​
  5. ​អ្នក​ត្រូវ​តែ​យក​ពួយ​ដណ្តប់​ឲ្យ​កូន មិន​ត្រូវឲ្យ​គេ​រងារ​ទេ ហើយ​ម៉ាស៊ីនត្រជាក់​ក៏​មិន​ត្រូវ​បើក​ខ្លាំង​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​កូន​ត្រជាក់ ហើយ​ពិបាក​ចូល​គេង​ណាស់ ជាងនេះទៅទៀត​អ្នក​ត្រូវតែឲ្យ​កូនគេង​ក្បែរខ្លួន​អ្នក ដើម្បីឲ្យ​គេ​មានអារ​ម្មណ៍សុវត្ថិភាព នោះ​គេ​នឹង​គេង​លក់​ស្រួល​ជាមិនខាន​៕

​ប្រែ​សម្រួល​ដោយ ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។