Manulife ឧបត្ថម្ភធំទិវា រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ស្វែងរកប្រាក់ ជាសកម្មភាព មនុស្សធម៌

ភ្នំពេញ៖ ទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២០ ជាព្រឹត្តិការណ៍ឧបត្ថម្ភធំ របស់ Manulife (មេនូឡាយហ្វ៍) ដើម្បីប្រមូលថវិកា សម្រាប់ អង្គការមនុស្សធម៌នានា ដែលជួយគាំទ្រដល់កុមារកំព្រា និងជនរងគ្រោះដោយសារ គ្រាប់មីននៅកម្ពុជា ដូចជាមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងកាកបាទ ក្រហមកម្ពុជា ដែលនឹងចាប់ផ្តើម នៅថ្ងៃទី០៦ ខែធ្នូខាងមុខនេះ។

លោក វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មានប្រសាសន៍ថា «យើងពិតជារីករាយក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ កីឡារត់ ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត មិនត្រឹមតែក្លាយជាព្រឹត្តិការណ៍ប្រមូលថវិកាដ៏ធំបំផុត មួយនៅ កម្ពុជាដើម្បីជួយកុមារកំព្រា និងជនពិការប៉ុណ្ណោះទេ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនចំនួន ភ្ញៀវទេសចរណ៍ នៅកម្ពុជាផងដែរ»។

លោកបានបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចុះកិច្ចព្រមព្រៀងដែល មានរយៈពេល ៥ឆ្នាំជាមួយគណៈកម្មការជាតិអូឡាំពិកកម្ពុជាដើម្បីក្លាយជាអ្នក ឧបត្ថម្ភធំសម្រាប់ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនេះ។ កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាអ្នក ឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មាន ប្រសាសន៍ថា៖ ចាប់តាំងពីក្រុមហ៊ុន មេនូឡាយហ្វ៍ ធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជាជាង៣ឆ្នាំកន្លងទៅ ពួកយើងបាន ប្តេជ្ញាចិត្តជួយប្រជាជនកម្ពុជា និងបុត្រធីតារបស់ពួកគេកសាងអនាគតដ៏ល្អប្រសើរមួយ។

សុខមាលភាពគឺជាការយកចិត្តទុក្ខដាក់យ៉ាងសំខាន់របស់ក្រុមហ៊ុន ដូច្នេះការគាំទ្រដល់ការរត់ប្រណាំងដែលជួយ ផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាព គឺជាឱកាសល្អបំផុតសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយឆ្នាំនេះគឺជាខួប គម្រប់២០ឆ្នាំរបស់ព្រឹត្តិការណ៍ររត់ប្រណាំងនេះ។

លោកបានបន្តថា ការរត់ប្រណាំង នឹងចាប់ផ្តើមនៅតំបន់រមណីយដ្ឋានប្រវត្តិសាសប្រាសាទ អង្គរវត្តខ្លោងទ្វារ ខាងលិច ដែលជាកន្លែងគោរពសាសនាធំជាងគេបង្អស់នៅលើសាកលលោក ហើយរត់តាមឧទ្យានបុរាណអង្គរ នៃប្រាសាទសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនានាសម័យបុរាណដែលមានទេសភាពស្រស់បំព្រង។ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងសហការណ៍គាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តសម្រាប់ រយៈពេល៥ឆ្នាំគឺ(១)ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ (២)ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ (៣)ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ (៤)ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ (៥)និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩៕

Manulife ឧបត្ថម្ភធំទិវា រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ស្វែងរកប្រាក់ ជាសកម្មភាព មនុស្សធម៌

Manulife ឧបត្ថម្ភធំទិវា រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ស្វែងរកប្រាក់ ជាសកម្មភាព មនុស្សធម៌

Manulife ឧបត្ថម្ភធំទិវា រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ស្វែងរកប្រាក់ ជាសកម្មភាព មនុស្សធម៌

Manulife ឧបត្ថម្ភធំទិវា រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ស្វែងរកប្រាក់ ជាសកម្មភាព មនុស្សធម៌