លោក កឹម សុខា៖ «នៅពេល គណបក្សប្រឆាំង ឈ្នះឆ្នោត នឹងចាត់ការលើបញ្ហា រត់ពន្ធខុសច្បាប់» (Video inside)

ព្រះសីហនុ៖ ជាថ្មីទៀត លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ បានថ្លែងនៅទីក្រុងព្រះសីហនុ នាថ្ងៃនេះថា គណបក្សរបស់លោក នឹងចាត់វិធានការ ចំពោះបញ្ហាពន្ធគយ ការរត់ពន្ធខុសច្បាប់ ដើម្បីបង្កើនចំណូល ថវិកាជាតិ នៅពេលគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតនាពេលខាងមុខ។

លោក កឹម សុខា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធជាមួយនឹងបញ្ហារត់ពន្ធ ដោយលោក បានថ្លែង យ៉ាងដូច្នេះថា «រឿងនេះជាសមត្ថកិច្ចរបស់រដ្ឋាភិបាល រឿងពន្ធ រឿងអី យើងមិនអាច, គណបក្សប្រឆាំង មិនអាចទៅចាប់ទៅអីបានទេ ជាសមត្ថកិច្ចរបស់ អាជ្ញាធរ រដ្ឋាភិបាល អីចឹងបើរដ្ឋាភិបាលធ្វើមិនបាន ជាបរាជ័យ របស់រដ្ឋាភិបាល ហើយបរាជ័យមួយដែលរដ្ឋាភិបាលត្រូវការថវិកាជាតិ ហើយបើសិនជាថវិកាជាតិបានពីពន្ធ យើងទៅខ្ជះខ្ជាយ ហើយយើងទៅដើរខ្ចីគេ គឺយើងធ្វើបាបប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋជាអ្នកសង អីចឹងហើយ គណបក្សសង្រ្គោះជាតិធ្វើអីមិនទាន់បាននៅពេលនេះទេ នៅពេលដែលយើងឈ្នះឆ្នោត យើងនឹងត្រួតពិនិត្យ កិច្ចការនេះ ដើម្បីប្រមូលឲ្យបានជាផលប្រយោជន៍ជាតិ ចៀសវាងការទៅខ្ចីជំពាក់លុយបរទេស»។

ការលើកឡើងរបស់លោក កឹម សុខា ពាក់ព័ន្ធលើចំណាត់ការ ការរត់ពន្ធខុសច្បាប់បែបនេះ ធ្វើឡើងបន្ទាប់ពីរូប លោកបានបញ្ចប់កម្មវិធីជួប សំណេះសំណាលជាមួយសកម្មជន និងប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ ។

សូមស្តាប់ការលើកឡើងរបស់លោក កឹម សុខា ដូចខាងក្រោមនេះ៖

 

Posted by Fresh News on Friday, October 23, 2015

លោក កឹម សុខា៖ «នៅពេល គណបក្សប្រឆាំង ឈ្នះឆ្នោត នឹងចាត់ការលើបញ្ហា រត់ពន្ធខុសច្បាប់» (Video inside)