សហជីព​ចង់​បាន​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​សម្រាប់​កម្មករ បន្ថែមពី​​លើ​ប្រាក់​ខែ​គោល​១៤០​ដុល្លារ

សហជីព​​ក្នុង​វិស័យ​កាត់ដេរ​និង​ដេរ​ស្បែក​ជើង ​ចង់​បាន​អត្ថ​ប្រយោជន៍ចំនួន​១៣​ចំនុច​​ផ្សេង​​ទៀត​សម្រាប់​កម្មករ បន្ថែមពី​​លើ​ប្រាក់​ខែ​គោល​១៤០​ដុល្លារ។ ប្រាក់​ខែ​គោល​១៤០​ដុល្លារ ដែល​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​ប្រជុំ​សម្រេច​តាម​មតិ​ភាគ​ច្រើន កាល​ពី​ថ្ងៃ​ទី​៨​តុលា​កន្លង​ទៅ​។ គួរ​ជម្រាប​ជូន​ថា សំណើ​​​របស់​សហជីព​​សុំ​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​​កាត់ដេរ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​២១​ខែ​តុលា​កន្លង​ទៅ ផ្ញើ​ជូន​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។