​អត្ថប្រយោជន៍​របស់​ក្រូចឆ្មារ​ចំពោះ​សុខភាព​

​អត្ថប្រយោជន៍​របស់​ក្រូចឆ្មារ​ចំពោះ​សុខភាព​

ក្រូចឆ្មារ​គឺជា​ផ្លែ​ដែល​តូច​មួយ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ហើយក៏​មិន​បានដឹង​ពី​មុន​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​អ្នក និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​។ តើ​វា​ជួយ​សុខភាព​អ្នក​ត្រង់​កន្លែង​ណាខ្លះ ហើយ​វា​អាច​យកមក​ធ្វើ​អ្វី​បាន​ទៀត​?

  1. ​អ្នក​អាច​យក​សំលី​ទៅ​ជ្រលក់​ក្រូចឆ្មារ​ឲ្យ​សើ​ម បន្ទាប់មក​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​ក នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិន​ល្អ​ក្នុង​ទូរ​ទឹកកក​អ្នក​ជាមិនខាន​។​
  2. ប៉ូ​តា​ស្យូម​ដែល​មាន​ក្នុង​ក្រូចឆ្មារ​នឹង​ជួយ​បញ្ចុះ​សំពាធ​ឈាម​អ្នក​នៅ​ពេល​ដែល​អ្នក​លើស​ឈាម ហើយ​វា​ថែម​ទាំង​អាច​បំបាត់​នូវ​អា​ការៈវិល​មុខ និង​អា​ការៈចង់​ក្អួត​ទៀតផង​។​
  3. នៅពេល​ដែល​អ្នក​ឆារ​ផ្កា​ខៃ​ណា អ្នក​អាច​ដាក់​ទឹក​ក្រូចឆ្មារ​បន្តិច នោះ​វា​នឹង​ធ្វើឲ្យ​ផ្កា​មិនប្រែ​ពណ៌​ទេ​នៅ​ពេល​ដែល​ភ្លើង​ខ្លាំង​។​
  4. ​ក្រូចឆ្មារ​អាច​បំបាត់​សំពាធ​ផ្លូវចិត្ត​របស់​អ្នក ដោយ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​មុន​។​
  5. អ្នក​អាច​ប្រើ​ក្រូចឆ្មារ​មក​សម្អាត​ជ្រុញ​របស់​អ្នក​ក្រោយ​ពេល​ដែល​ប្រើ​រួច នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិន​ល្អ​នៅ​លើ​ជ្រុញ​នោះ​ជាមិនខាន​។​
  6. ​ក្រូចឆ្មារ​អាចជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម ដោយ​នៅពេល​ដែល​អ្នក​កើត​ហឺត វា​នឹង​ជួយ​អ្នកឲ្យមាន​អាការៈរាង​ធូរស្រាល​។​
  7. ​នៅពេល​ដែល​អ្នក​ផឹកទឹក​ក្រូចឆ្មារ វា​នឹង​ជួយ​អ្នក​មិនឲ្យ​មាន​គ្រួសក្នុង​តម្រង់នោម​ឡើយ​។​
  8. ​នៅពេល​ដែល​អ្នក​លាង​បន្លែ និង​ផ្លែឈើ អ្នក​អាច​ចាក់ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​ចូល នោះ​វា​នឹង​ជួយ​បំបាត់​ជាតិគីមី​ដែល​មាន​លើ​បន្លែ និង​ផ្លែឈើ​នោះ​ជាមិនខាន​។​
  9. ​បើ​អ្នក​មិន​ចង់​ឲ្យ​ផ្លែ​ប៉ោ​ម​អ្នក​ឆាប់​ខ្មៅ​ក្រោយពេល​ដែល​ចិត​រួច អ្នក​អាច​ដាក់​ទឹក​ក្រូចឆ្មារ​បន្តិច​ចូល នោះ​វា​នឹង​ស​ហើយ​។​
  10. ​អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ​សុទ្ធតែ​មាន​ជាតិគីមី និង​សារធាតុ​ជាច្រើន​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក ដូចនេះ​ក្រូចឆ្មារ​អាចជួយ​អ្នក​បាន វា​នឹង​ជួយ​សម្អាត​មេរោគ​ដែល​មាន​ក្នុង​ឈាម​អ្នក​ឲ្យអស់ នោះ​ឈាម​អ្នកនឹង​ស្អាត ជា​ហេតុ​ដែល​មិន​ងាយ​ធ្វើឲ្យ​មាន​ជំងឺ​ផ្សេងៗ​ទេ​។​
  11. ​ក្រូចឆ្មារ​អាច​ការពារ​ធ្មេញ​អ្នក​ឲ្យមាន​សុខភាព​ល្អ មិន​ងាយ​ពុក​ឡើយ​។​
  12. ​អ្នក​អាច​យក​ទឹក​ក្រូចឆ្មារ​មក​កក់សក់​បាន នោះ​វា​នឹង​ធ្វើឲ្យ​សក់​អ្នក​ស្អាត​ជា​មិន​ខាន​។​
  13. ​នៅពេល​ដែល​អ្នក​ផ្តាសាយ ហើយ​មាន​អាការៈ​ក្តៅខ្លួន ក្រូចឆ្មារ​អាច​ជួយ​ព្យាបាល​ជំងឺ​អ្នក​បាន​។​
  14. ក្រូចឆ្មារ​អាច​ជួយ​អ្នក​ឲ្យ​ចៀសផុត​ពី​ជំងឺ​រំលាយ​អាហារ​មិនបាន​ល្អ និង​ជំងឺ​ទល់លាមក​ជាដើម​។​
  15. នៅពេល​ដែល​អ្នក​មុត​ត្រូវ​ដៃ ហើយ​ឈាម អ្នក​អាច​យក​ក្រូចឆ្មារ​ច្របាច់​លើ​មុខរបួស​បន្តិច នោះ​វា​នឹង​ជួយ​បំបាត់​ឈាម​បាន ហើយ​ជួយ​សម្លាប់​មេរោគ​បាន​ទៀតផង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។