ព័ត៌មាន​ចរចា​ម​អា​រ៉ា​ម ៖ តែ​គុជ​ទឹកដោះគោ​ក្លែងក្លាយ ផលិត​ចេញពី​ស្បែកជើង និង​កង់​កៅស៊ូ​ចាស់ៗ​

ព័ត៌មាន​ចរចា​ម​អា​រ៉ា​ម ៖ តែ​គុជ​ទឹកដោះគោ​ក្លែងក្លាយ ផលិត​ចេញពី​ស្បែកជើង និង​កង់​កៅស៊ូ​ចាស់ៗ​

​សេចក្តីរាយការណ៍​ថ្មី​មួយ ពី​បណ្តាញ​ទូរទស្សន៍ Shandong បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​អ៊ីន​ធើ​ណេត​ភ្ញាក់ផ្អើល ក្រោយ​លឺដំណឹង​ថា តែ​គុជ​ទឹកដោះគោ ដែល​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ផឹក​នោះ អាច​មាន​ផ្ទុក​ជាតិ​កៅស៊ូ ដែល​ធ្វើ​មក​ពី​ស្បែកជើង និង​កង់​កៅស៊ូ​ចាស់ៗ ដែល​គេ​បោះចោល​។​

​នៅក្នុង​កម្មវិធី ដែល​មានឈ្មោះ​ថា “​ជួយសង្គ្រោះ​ជីវិត​” អ្នកយកព័ត៌មាន​នៅ​ក្នុង​ទីក្រុង Qingdao បាន​ផឹក​តែ​គុជ​ទឹកដោះគោ (pearl milk tea) នៅក្នុង​ហាង​មួយ ហើយ​បាន​ទៅ​ថត CT ស្គែ​ន នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។ គ្រូពេទ្យ​បាន​ប្រាប់ថា នៅក្នុង​ក្រពះ​របស់គេ មាន​ជាតិ​គុជ​ដែល​មិន​រលាយ​។​

​នៅ​ឯ​មជ្ឈមណ្ឌល​គីមី​សាស្ត្រ នៃ​សាកលវិទ្យាល័យ Qingdao អ្នកជំនាញ​វិទ្យាសាស្ត្រ​បាន​ទាល់​ប្រាជ្ញា នឹង​វត្ថុ​ធាតុ​មួយ​នេះ​។ ទោះបីជា​យ៉ាងណា ពួកគេ​មិន​ប្រាកដ​ថា​តើ គុជ​នោះ​ផលិត​ចេញ​ពី​អ្វី​នោះទេ ប៉ុន្តែ ពួកគេ​បាន​រៀបរាប់ថា វត្ថុធាតុដើម ដែល​គេ​យកមក​ធ្វើ​គុជ​នេះ គឺ “​ស្អិត​ជាប់​គ្នា​ខ្លាំងណាស់​”​។​

​តាមរយៈ​ការសាកសួរ ជាមួយនឹង​បណ្តា​ម្ចាស់​ហាង​តែ​គុជ នៅ​ជុំវិញ​ទីក្រុង ក៏​មិន​មាន​នរណា​ដឹង​ដែរ​។ ទោះបីជា​យ៉ាងណា នៅក្នុង​ហាង​មួយ គេ​បាន​រកឃើញ​តំរុយ​មួយ ៖ “​វា​ត្រូវ​បាន​ផលិតផល​នៅ ចំការ​ដំណាំ​។ ដើម្បី​ធ្វើឲ្យ​វា​រលោង គេ​ត្រូវ​លាយ​ជ័រ​ស្បែកជើង និង​កង់​កៅស៊ូ​ចាស់ៗ​”​។​

​ផលិតផល​ដែល​គេ​ពេញនិយម​នេះ “​តែ​គុជ​ទឹកដោះគោ​” ត្រូវបាន​គេ​ហាមឃាត់ ម្តង​រួច​ហើយ នៅក្នុង​ឆ្នាំ ២០១២ ដោយសារ​តែ​សាកលវិទ្យាល័យ​នៅ​ប្រទេស​អាឡឺម៉ង់ បាន​រកឃើញថា វា​អាច​បង្ក​ជំងឺមហារីក​។ ទោះបីជា​យ៉ាងណា ហាង​តែ​គុជ​ជាច្រើន នៅតែ​បន្ត​បើក​ការលក់ដូរ ហើយ​មាន​អតិថិជន​ច្រើន​ទៀតផង​។​

​ទោះបីជា​យ៉ាងណា ត្រឹមតែ​ការផ្សព្វផ្សាយ របស់​កម្មវិធី​ទូរទស្សន៍​មួយ​នេះ មិន​អាច​បញ្ជាក់​ឲ្យ​ប្រជាជន​ទូទៅ បញ្ឈប់​ការ​ទទួលទាន​តែ​គុជ​ឡើយ ហើយ​ព័ត៌មាន​ចុងក្រោយ បាន​បង្ហើប​ប្រាប់ថា “​វា​គ្រាន់តែ​ជា​ព័ត៌មាន​បង្កាច់បង្ខូច ដល់​ឧស្សាហកម្ម​តែ​គុជ​ប៉ុណ្ណោះ​”​។

​ចុះ​អ្នក​វិញ យល់​ថា​យ៉ាងម៉េច​ដែរ​? តើ​គួរ​បន្ត​ការ​ញ៉ាំ តែ​គុជ​ទៀត​ដែរ​ឬទេ​?

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។