ទឹកដោះគោ ផឹក​ពេលព្រឹក និង​ពេលយប់ មួយ​ណា​ល្អ​ជាង​?

ទឹកដោះគោ ផឹក​ពេលព្រឹក និង​ពេលយប់ មួយ​ណា​ល្អ​ជាង​?

​ទឹកដោះគោ មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សុខភាព​មនុស្ស​។ គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​ផឹក​ទឹកដោះក្តៅៗ​ជាប្រចាំ ដើម្បី​មាន​សុខភាព​មាំមួន​។ ទឹកដោះគោ មាន​ផ្ទុក​ជាតិ​វីតាមីន (A, K និង B12), thiamine, nicotinic acid, សារធាតុ​រ៉ែ ដូចជា កាល់ស្យូម ផូស្វ័​រ សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូម​។​

​ប្រសិទ្ធភាព​នៃ​ទឹកដោះគោ អាច​អាស្រ័យទៅលើ​ពេលវេលា ដែល​យើង​ផឹក ៖

-​    ​ពេលព្រឹក ៖ ការសិក្សា​មួយ​ចំនួន មិន​បាន​ណែនាំ​ឲ្យ​អ្នក ផឹក​ទឹកដោះគោ នៅ​ពេល​ព្រឹក​ព្រលឹម​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់ ប្រព័ន្ធ​រំលាយ​អាហារ​។​
-​    ​ពេល​ថ្ងៃ​ត្រង់ ៖ ការផឹក​ទឹកដោះគោ នៅពេល​ថ្ងៃត្រង់ អាច​ជួយ​ឲ្យ​មនុស្ស​ចាស់​មាន​កម្លាំង ហើយ​វា​ក៏​ជួយ​សម្រួល​បញ្ហា​សុខភាព​ផងដែរ ដូចជា ជំងឺ​ប្រព័ន្ធ​ទឹកនោម ឬ​ដុំ​គ្រួស​។​
-​    ​ពេល​រសៀល ៖ ការផឹក​ទឹកដោះគោ នៅ​ពេល​រសៀល មាន​សារៈប្រយោជន៍ ចំពោះ​សុខភាព​ភ្នែក​។​
-​    ​ពេលយប់ ៖ ពេលយប់ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត សម្រាប់​ការផឹក​ទឹកដោះគោ​។ វា​អាច​ជួយ​បំបាត់​ការនឿយហត់ និង​ជួយ​ឲ្យគេ​ងលក់​ស្រួល​៕

​​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។