អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

តើអ្នកទទួលបានបរិមាណវីតាមីន D គ្រប់គ្រាន់ហើយឬនៅ? ដោយផ្អែកទៅលើការសិក្សា ពីពាក់កណ្ដាលនៃ ចំនួនប្រជាជន ដែលមិនបាន ទទួលជាតិវីតាមីន D គ្រប់គ្រាន់នោះ ​បានឲ្យដឹងថា កង្វះវីតាមីន D បង្កឲ្យមានគ្រោះថ្នាក់ និងបង្កើតហានិភ័យ ចំពោះជម្ងឺបេះដូង លើសទំងន់ ជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺទឹកនោមផ្អែម និងជម្ងឺពុកឆ្អឹងផងដែរ។

ជាការពិតណាស់ វីតាមីន D ត្រូវបានរកឃើញយ៉ាងទូលំទូលាយនៅក្នុងពន្លឺព្រះអាទិត្យ ប៉ុន្តែពន្លឺព្រះអាទិត្យ តែម្យ៉ាង វាមិនអាច ផ្គត់ផ្គង់វីតាមីន D បានគ្រប់គ្រាន់តាម តម្រូវការរបស់ មនុស្សម្នាក់ៗនោះទេ ដូច្នេះជម្រើស បន្ទាប់គឺ ម្ហូបអាហារ តែមានប្រភពម្ហូបអាហារ តិចតួចណាស់ ដែលសំបូរវីតាមីន D នោះ។

ខាងក្រោមនេះ នឹងបង្ហាញអ្នកពីប្រភេទអាហារដែលសំបូរទៅដោយវីតាមីន D៖

ផ្សិត៖ គឺជាប្រភពដែលសំបូរវីតាមីន D ច្រើនបំផុត ព្រោះវាសំយោគ ជាមួយពន្លឺព្រះអាទិត្យ និងផលិតវីតាមីន D ផងដែរ។ ជាងនេះទៅទៀត ផ្សិត ក៏សំបូរជាតិសង្ក័សី និងប្រូតេអ៊ីន ហើយក៏អាចជួយ បញ្ចុះសម្ពាធឈាមខ្ពស់ និងក្នុងការបញ្ចុះ ទម្ងន់បានផងដែរ។

អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ទឹកដោះគោ៖ វាក៏ជាប្រភព ដែលសំបូរវីតាមីន D ដែល ទឹកដោះគោមួយកែវ ផ្ទុកនូវសារធាតុ ចិញ្ចឹមសំខាន់ ដែលត្រូវបំពេញ សម្រាប់រាងកាយ ហើយមិនតែប៉ុណ្ណោះទេ វាក៏មានផលប្រយោជន៍ ក្នុងការប្រឆាំងភាពចាស់ផងដែរ។អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ស៊ុតលឿង៖ ស៊ុតលឿង ជួយផ្តល់មួយភាគដប់ នៃកំរិតវីតាមីន D ប្រចាំថ្ងៃ។ វាធ្វើឲ្យប្រព័ន្ធសរសៃប្រសាទ មានលំនឹង និងល្អសម្រាប់ បេះដូងផងដែរ។អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ឈីស៖ ឈីសមិនត្រឹមតែជាប្រភពវីតាមីន D ដ៏សំខាន់ប្រចាំថ្ងៃនោះទេ ហើយវាក៏ជួយក្នុងការពង្រឹងសុខ ភាពឆ្អឹង និងការពារឆ្អឹង ពុកបានយ៉ាង ល្អថែមទៀតផង។អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ថ្លើម៖ ថ្លើម ក៏ជាប្រភេទអាហារដែលមានបរិមាណវីតាមីន D ល្អផងដែរ។ វីតាមីន D ត្រូវបានរកឃើញ យ៉ាងទូលំទូលាយនៅក្នុង ថ្លើមគោ។ វាពិតជាល្អខ្លាំងណាស់ សំរាប់ឆ្អឹង ហើយក៏អាចជួយ ឲ្យស្បែក និង សក់មានសុខភាពល្អផងដែរ។
អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ត្រីសាល់ម៉ុន៖ វាក៏សំបូរបរិមាណវីតាមីន D ខ្ពស់ដែរ។ វាជួយឲ្យមុខងាររបស់ខួរក្បាលមានការប្រសើរ ឡើង ហើយវាក៏ដើរ តួយ៉ាងសំខាន់ ក្នុងការប្រឆាំង ការធ្លាក់ទឹកចិត្ត បានយ៉ាងល្អផងដែរ។អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ត្រីធូណា៖ ត្រីធូណាសំបូរទៅដោយវីតាមីន D ហើយវាក៏ជួយការពារស្បែក ប្រឆាំងការរលាក ដោយសារពន្លឺព្រះអាទិត្យ និងមហារីកស្បែក មិនតែប៉ុណ្ណោះ វាក៏ជួយផ្តល់សំណើម ដល់ស្បែកផងដែរ៕អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត