គ្រូបង្វឹក Man City ចេញមុខការពារអ្នកគាំ ទ្រពេលធ្វើខុសកាលប្រកួតឈ្នះ Sevilla ២-១

មែនឆេស្ទើ៖ អ្នកចាត់ការទូទៅក្លឹបមេឃខៀវ Manchester City លោក Manuel Pellegrini បានចេញមុខមកការពារ អ្នកគាំទ្ររបស់ខ្លួន ដែលត្រៀមដាក់ពិន័យដោយសហព័ន្ធបាល់ ទាត់អឺរ៉ុប ដែលហៅកាត់ថា UEFA ជុំវិញកំហុសឆ្គង របស់ពួកគេ ដែលបានកើតឡើងនាពេល Man City បានប្រកួតឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ Sevilla ដោយលទ្ធផល ២-១ នោះក្នុង Champions League ។

គ្រូបង្វឹកជនជាតិឈីលីរូបនេះបានថ្លែងប្រាប់សារព័ត៌មាន BBC ថា City បានកំពុងតែរង់ចាំស្តាប់ពីចម្លើយ UEFA ដែល ចេញនៅដើមសប្តាហ៍ក្រោយនេះហើយ ក្រោយផ្ទុះអំពើឧបទ្ទហេតុកើតឡើងនោះដែលបានកើតឡើងនៅពេលដែលក្រុមម្ចាស់ផ្ទះ Man City បានធ្វើការវាយបកឈ្នះ Sevilla ២-១ នៅនាទីចុងម៉ោងក្នុងកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃ ពុធ ថាតើពួកគេបានធ្វើអ្វីខុសនោះ ។

លោក Pellegrini បានបន្តថា “ខ្ញុំមិនដឹងថា UEFA គិតយ៉ាងណានោះទេមកលើពួកយើង ជាពិសេសអ្នកគាំទ្រពួកយើង ផ្ទាល់តែម្តង ។ ដូចដែលដឹងស្រាប់ហើយ ពួកគេសុទ្ធតែបានចំណាយលុយ ដើម្បីទិញសំបុត្រចូលទស្សនា ជាមួយនឹង ការគោរពបទបញ្ជានៃអ្នកទស្សនាទៀត សួរថា តើពួកគេមានអារម្មណ៍បែបណា” ។

ដូចគ្នានោះដែរ កាលពីប្រកួតក្នុង Champions League ឆ្នាំទៅក្រុមអ្នកគាំទ្រក្លឹប Man City របស់អង់គ្លេសមួយនេះ ក៏បានប៉ះទង្គិចគ្នាជាមួយនឹងអ្នកគាំទ្រក្លឹបរុស្ស៊ី CSKA Moscow ចំនួន៦៥០នាក់ផងដែរ និងដាក់បម្រាមឲ្យក្លឹប Moscow ប្រកួតបិទទ្វារមួយចំនួនផងដែរ នៃការប្រកួតក្រោយៗទៀតក្នុង Champions ដូចគ្នានៅកីឡដ្ឋាន Khimki Arena ៕

គ្រូបង្វឹក Man City ចេញមុខការពារអ្នកគាំ ទ្រពេលធ្វើខុសកាលប្រកួតឈ្នះ Sevilla ២-១

គ្រូបង្វឹក Man City លោក Manuel Pellegrini

គ្រូបង្វឹក Man City ចេញមុខការពារអ្នកគាំ ទ្រពេលធ្វើខុសកាលប្រកួតឈ្នះ Sevilla ២-១

អ្នកគាំទ្រក្លឹប Man City