នារីពីរនាក់ ចុះពីលើរថយន្តទំនើប ព្រួតគ្នាវាយនិងប្លន់ បុរសចំណាស់ម្នាក់ស្តែងៗ (មានវីដេអូ)

អាមេរិក៖ ហេតុការណ៍ដ៏កម្រកើតឡើងមួយ ត្រូវបានបង្ហាញតាមរយៈ វីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញឲ្យឃើញពី សកម្មភាពចោរស្រីពីរនាក់ បានចុះពីលើ រថយន្តមួយគ្រឿង និង បានវាយ បុរសវ័យចំណាស់ ម្នាក់ រួចប្លន់យកទូរសព្ទ និង កាបូបលុយ ជិះគេចខ្លួនទៅបាត់ ។

នារីពីរនាក់ ចុះពីលើរថយន្តទំនើប ព្រួតគ្នាវាយនិងប្លន់ បុរសចំណាស់ម្នាក់ស្តែងៗ (មានវីដេអូ)

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ឃ្លីបវីដេអូនេះត្រូវ ផ្សាយចេញពី ការិយាល័យប៉ូលីស ក្នុងរដ្ឋ New Orleans ដែល​ប៉ូលីសក្នុងរដ្ឋនេះ កំពុងតែ​ធ្វើការតាមដាន និង ប្រមាញ់ចោរស្រីពីរនាក់នេះ។ ហើយ ហេតុការណ៍នេះត្រូវ បានគេដឹងថា បានកើតឡើង នៅវេលាម៉ោងប្រហែល ៦ព្រឹក នៅលើផ្លូវ Burgundy រដ្ឋ New Orleans សហរដ្ឋអាមេរិក ។

យ៉ាងណាមិញ តាមរយៈរូបភាពក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា នារីស្បែកខ្មៅ ជាចោរប្លន់ ទាំងពីរនាក់ បានចុះពី លើរថយន្ត ហើយមកឈ្លោះ ប្រកែកជាមួយ បុរសវ័យចំណាស់ម្នាក់ ដែលកំពុងឈរនៅលើផ្លូវ បន្ទាប់មក នារីម្នាក់ ទៀតបាន ប្រតាយប្រតប់ជាមួយ បុរសចំណាស់ និង ដាល់ចំមុខរបស់គាត់ រួចហើយក៏រុញគាត់ ឲ្យដួលទៅលើ ចិញ្ចើមថ្នល់ ។

នារីពីរនាក់ ចុះពីលើរថយន្តទំនើប ព្រួតគ្នាវាយនិងប្លន់ បុរសចំណាស់ម្នាក់ស្តែងៗ (មានវីដេអូ)នារីពីរនាក់ ចុះពីលើរថយន្តទំនើប ព្រួតគ្នាវាយនិងប្លន់ បុរសចំណាស់ម្នាក់ស្តែងៗ (មានវីដេអូ)

បន្ទាប់មក នារីម្នាក់បានលូកហោប៉ៅជនរងគ្រោះ ខណៈពេលនោះ បុរសនោះ ក៏ តដៃវិញ ប៉ុន្តែ នារីម្នាក់ទៀតបាន ចូលជួយ និងទាញបុរសរងគ្រោះ ទៅលើថ្នល់ ។ បុរសរងគ្រោះបាន បម្រុង រត់គេច ប៉ុន្តែត្រូវនារីទាំងពីរនាក់ ចាប់ វាយបន្តទៀត និង យកទូរសព្ទ និង កាបូបលុយរបស់ ជនរងគ្រោះ និង ឡើងជិះលើរថយន្ត Ford SUV ចេញ ទៅបាត់ស្រមោលតែម្តង ។

រូបភាពក្នុងវីដេអូ ក៏បង្ហាញឲ្យឃើញថា មានបុរសម្នាក់ដើរកាត់ និងឃើញហេតុការណ៍នេះ ប៉ុន្តែបុរសរូបនោះ មិនបានចូលទៅ ជួយ បុរសចំណាស់ជាជនរងគ្រោះនោះឡើយ ៕

នារីពីរនាក់ ចុះពីលើរថយន្តទំនើប ព្រួតគ្នាវាយនិងប្លន់ បុរសចំណាស់ម្នាក់ស្តែងៗ (មានវីដេអូ)

ទស្សនាវីដេអូហេតុការណ៍នេះ ខាងក្រោម៖

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត