នារី​ក្រីក្រ​រៀន​តាម​ដងផ្លូវ​ ល្បី​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​ ​

Sanofi

ចំណេះវិជ្ជាគឺជាកាដូដ៏ល្អបំផុតដែលអ្នកអាចផ្តល់ទៅនរណាម្នាក់បានជាពិសេសផ្តល់ដល់ខ្លួនឯង ដោយមិនបាច់ខ្លាចចោរលួច ប្លន់ កណ្តៀរកោរ កណ្តុរកាត់អ្វីឡើយ ។ យ៉ាងណាក្តីមិនមែនសុទ្ធតែគ្រប់គ្នាឡើយ អាចសប្បាយចិត្តនឹងការក្រេបយកចំណេះនោះ ដោយសារតែបញ្ហាប្រាក់កាក់ ពេលវេលា និង ផ្សេងទៀត ។

ចំណេះវិជ្ជាអាចនឹងមានតម្លៃថ្លៃ ពិបាកឲ្យអ្នកមានជីវភាពខ្សត់ខ្សោយរកវាមកផ្ទុកនៅក្នុងខ្លួនបាន តែវាមិនមែនមានន័យថា យើងត្រូវបោះបង់វាចោលនោះទេ ដូចដែលអ្នកបានឃើញក្នុងរូបភាពស្រាប់ ។ ដោយសារតែគ្មានផ្ទះគ្មានប្រាក់រៀននៅសាលាល្អៗ តែនាងមិនបានបោះបង់ចោលនូវចំណេះវិជ្ជាឡើយ ព្រោះនាងគិតថា ចំណេះវិជ្ជាអាចនឹងនាំយកជីវភាពដ៏លំបាកយ៉ាប់យឺនឲ្យចេញផុតពីនាងបាននៅថ្ងៃអនាគត ។

រូបថតនេះត្រូវបានបង្ហោះចូល Facebook ហើយទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាអ្នកលេងអីុនធឹរណេតជាច្រើន និង បានផ្តល់ជាយោបល់ថា សិស្សៗសម័យឥឡូវគួរតែរៀនតាមនារីម្នាក់នេះ ព្រោះពួកគេសុទ្ធតែមានសំណាងណាស់ ដែលមានឪពុកម្តាយមានប្រាក់ឲ្យទៅរៀននោះ ៕ ថាវរិទ្ធ

 

 

Related