ហួសចិត្ត! ប្តីចិត្តអប្រិយ ឲ្យប្រពន្ធ ទៅដេក ជាមួយប្រុស ជិត៣ពាន់នាក់ ដើម្បីប្រាក់!

បារាំង៖ វាគឺជារឿង ដ៏គួរឲ្យហួសចិត្ត និងនឹកស្មានមិនដល់មួយ ដោយសារតែ បុរសជាប្តី ចិត្តអប្រិយម្នាក់ បានឲ្យប្រពន្ធ របស់ខ្លួន ទៅដេកជាមួយប្រុស ជិត៣ពាន់នាក់ ក្នុងរយៈពេល ជាង ៤ឆ្នាំ កន្លងមកនេះ គឺដើម្បីប្រាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្តី ចិត្តអប្រិយខាងលើ មានអាយុ៥៤ឆ្នាំ ប៉ុន្តែមិនត្រូវបាន បញ្ចេញឈ្មោះឡើយ (ដោយសារហេតុផល ស្របច្បាប់មួយ) បានជួលប្រពន្ធ របស់ខ្លួន ឲ្យទៅដេក ជាមួយនឹងប្រុសផ្សេង ដោយក្នុងមួយខែ គាត់អាចរកប្រាក់បាន ប្រមាណជា ៥,០០០ផោន ឬ ជិត ៨,០០០ដុល្លារ ឯណោះ។ បុរសខាងលើ បានប្រកប របរបែបនេះ នៅក្នុងផ្ទះ នៅឯជាយតំបន់ Meaux ភាគខាងជើង នៃទីក្រុងប៉ារីស ប្រទេសបាំរាំង ហើយក៏ជាទីកន្លែង ដែលគាត់ និងប្រពន្ធ-កូន រស់នៅផងដែរ។

ហួសចិត្ត! ប្តីចិត្តអប្រិយ ឲ្យប្រពន្ធ ទៅដេក ជាមួយប្រុស ជិត៣ពាន់នាក់ ដើម្បីប្រាក់!
(រូបតំណាង)

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសជាប្តី និងកូន អាយុ៥ឆ្នាំ ត្រូវចាំនៅក្នុងឡាន នៅខាងក្រៅផ្ទះ របស់ពួកគេ ខណៈពេលដែល ស្រ្តីជាប្រពន្ធ វ័យ៤៦ឆ្នាំ ទទួលភ្ញៀវ ដែលចង់ដេក ជាមួយនាង ក្រោយពីបានឃើញ តាមបណ្តាញអ៊ីនធឺណែត រួចមក។

យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ ត្រូវបានឃាត់ខ្លួន កាលពីសប្តាហ៍មុននេះ ប៉ុន្តែមានតែបុរសជាប្តីទេ ដែលប្រឈមនឹង ការចោទប្រកាន់ ខណៈព្រះរាជអាជ្ញា ជឿជាក់ថា ស្រ្តីជាប្រពន្ធ ត្រូវប្តីអូសទាញ ឲ្យធ្វើអាជីវកម្មផ្លូវភេទ។

លោក Emmanuel Dupic ព្រះរាជអាជ្ញា កាត់ទោសនៅក្នុងរឿងក្តីនេះ បាននិយាយថា «បុរសជាប្តី បានដាក់សម្ពាធផ្លូវចិត្ត ទៅលើប្រពន្ធរបស់ខ្លួន យ៉ាងខ្លាំង ដើម្បីឲ្យនាង បំរើផ្លូវភេទដល់ភ្ញឿវ ហើយមិនអនុញ្ញាតឲ្យនាង បញ្ឈប់ការលក់ខ្លួន នេះឡើយ»។

គួរបញ្ជាក់ផងដែរថា របរធ្វើជាស្រីពេស្យា គឺស្រប់ច្បាប់ នៅក្នុងប្រទេសបារាំង ប៉ុន្តែការអូសទាញ ឲ្យធ្វើជាស្រីពេស្យា គឺមិនស្របច្បាប់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសជាប្តី ឥឡូវនេះ ប្រឈមមុខនឹង ការកាត់ទោសព្រហ្មទណ្ឌ ឲ្យជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំឯណោះ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត