ដួង ស្រី​ពេជ្រ ​រង​ការរិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ពី​រឿង​សិច​ស៊ី​ ​

Sanofi

ដួង ស្រី​ពេជ្រ ដែល​កន្លងទៅ​នាង​បាន​រង​នូវ​ការរិះគន់​ខ្លាំង​រឿង​បញ្ចេញ​សុដន​មិនបាន​បង្ហាញ ជំហរ​ដកថយ​រឿង​បញ្ចេញ​ភាព​សិច​ស៊ី​ទេ​ហើយ​កាលពីពេល​ថ្មីៗ​នេះ​នាង​ត្រូវបាន​អ្នកលេង ហ្វេ​ស​ប៊ុ​ក​ធ្វើការ​រិះគន់ថា​នាង​ដូច​មេ ជ្រូក​។​ ​ដួង ស្រី​ពេជ្រ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ប្រៀបប្រដូច នាង​ទៅនឹង​មេ ជ្រូក​មួយ​ក្បាល ព្រោះតែ​ឃើញ​នាង​បង្ហោះ​រូបភាព​ស្លៀក​ឈុត​រ៉ូ​ប​គេង​យប់​បញ្ចេញ​សាច់​ដើមទ្រូង​យ៉ាង​សិច​ស៊ី​។

កាលពី​ថ្ងៃ​២០​ខែតុលា ឆ្នាំ​២០១៥ ដួង ស្រី​ពេជ្រ បាន​បង្ហោះ​រូបនាង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហាញ​រូប​មុន​ចូល​គេង ក្នុង​ឈុត​រ៉ូ​ប​គេង​យប់​យ៉ាង​សិច​ស៊ី​ដោយ នាង​បញ្ចេញ​សាច់​ដើមទ្រូង និង​មិនបាន​ពាក់អាវ​ក្នុង​ទៀត ធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ក៏មាន​ការ ពេញចិត្ត និង​សប្បាយ​មើលរូប​របស់​នាង​ហើយក៏​ឃើញ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​បញ្ចេញមតិ ប្រតិកម្ម លើ​រូបនាង ដោយ​ប្រើ​សំដី​ប្រៀបធៀប​នាង​ទៅនឹង​មេ​ជ្រូក​។ ក្នុង​គណនី​ដែលមាន​ឈ្មោះថា “Bunny Heng” បានសរសេរថា “​ពេល​ក្រោយ​មុននឹង​បង្ហោះ​រូប​សូម​ពិនិត្យមើល​ខ្លួនឯង​ជាមុនសិន​សឹម​បង្ហោះ​។​កុំ​បង្ហោះ​រូប​បែប​ហ្នឹង​អី​ខ្មាស់​គេ​។

មើល​ដោះ​ធ្លាក់​អោយ​ត្រ​យ៉ាក់​មើលទៅ​ដូច​មេ​ជ្រូក​ចាស់​ចឹ​ង​”​។​ គេ​ដឹងថា​រូបថត​ដែល​ទទួល​ការរិះគន់​ផង​និង​ពេញចិត្ត​ផង​កាលពី លើក​មុន​នោះ គឺ​នាង​បាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់​តារា​កំប្លែង លោក ម៉ា​ដូ​ណា កាល​យប់​ពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥​ដោយបាន​ស្លៀក រ៉ូ​ប​ដែល​បញ្ចេញ​សាច់​គល់​សុដន នោះ​ពិតជា​ទទួល​ការចាប់អារម្មណ៍​ពី​មហាជន​ផង និង ការរិះគន់​ផង​ពិសេស​គឺ ការរិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ។​ក្នុង​ពិធី​ខួបកំណើត​នោះ មិនមែន​តែ​នាង​ម្នាក់​ទេ ដែល​បញ្ចេញ​គល់​សុដន​ពោលគឺ មាន​តារា​ស្រី​ល្បីៗ​ជាច្រើន​នាក់​បាន​ស្លៀកពាក់​ក្នុង​ឈុត​សិច​ស៊ី​បង្អួត​ដាក់គ្នា​ច្រើន​ដែរ​តែ​គេ​ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​តែ​លើ​រូបនាង​ដែល​លេចធ្លោ​ជាងគេ​។​


តារា​សម្ដែង​វ័យក្មេង​កញ្ញា ដួង ស្រី​ពេជ្រ ដែល​បានប្រកាស​យកឈ្មោះ​ដើមកំណើត​មក​ប្រើ ដួង ម៉ា​និ​ច គឺជា​តារា​ថ្មោងថ្មី​ទើប​ឡើង​កូដ​ខ្លាំង​តាមរយៈ​កេរ្តិ៍ឈ្មោះ និង មាន​រូបរាង​ដ៏​តូច​ច្រឡឹង​បញ្ចេញ​ភាព​សិច​ស៊ី​របស់​នាង​ដោយមាន​ចំណុច​ពិសេស​នៅត្រង់​ដើមទ្រូង​សខ្ចី​រំលេច​ទាញយក​ការចាប់អារម្មណ៍ ដែល​ធ្វើ​ឲ្យ​បុរសៗ​បាន​មើលឃើញ​ហើយ​មិន​សរសើរ​មិនបាន​។​ ​ថ្មីៗ​នេះ​ធ្លាប់មាន​បណ្ដា​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន តែង​សរសេរ រិះគន់​អំពី​ការតុបតែង​ខ្លួន​ស្លៀកពាក់​បែប​សិច​ស៊ី​មិន​ប្រណី​ដៃ​របស់​នាង​។ ក៏មាន​ប្រភព​ខ្លះ​បាន​និយាយថា ដួង ម៉ា​និ​ច​ជា​តារា​ស្រី​ជំនាន់​ក្រោយ ដែល​ហ៊ាន​លះបង់​បញ្ចេញ​សាច់​ខ្ចី ឲ្យ​មហាជន​បានឃើញ​ដោយ​មិន​ខ្លាចរអារ​ចិត្ត​តារា​ស្រី​រៀមច្បង​មួយចំនួន​ឡើយ​។

មិនតែប៉ុណ្ណោះ​គេ​ក៏​កត់សម្គាល់​ឃើញថា ម៉ា​និ​ច ក៏​ចូលចិត្ត​សិច​ស៊ី​ខ្លាំង​បំផុត​ផងដែរ​នៅមុខ​ពេល​ចូល​គេង ពេលយប់​ព្រោះ​រាល់​សកម្មភាព​ថតរូប​ថ្ងៃ​ខ្លះ​ដូចជា​អត់​ពាក់អាវ​ទ្រនាប់​សោះ​។​ ​ដួង​ស្រី​ពេជ្រ​ដែលជា​អ្នក​សម្តែង​ម្នាក់​ទើបតែ​ត្រូវបាន​គេ​ស្គាល់​នៅពេលដែល​នាង​ហ៊ាន បង្ហាញ​នូវ​ភាព​សិច​ស៊ីពេល​នេះ​ហាក់​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។​គិតតែ​ក្នុង​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៥ នេះ​ដួង ស្រី​ពេជ្រ មាន​គេ​ទាក់ទង​ហៅ​ឲ្យ​ទៅ​ថត សម្តែង​ជិត ១០ រឿង ហើយ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​ការងារ​មមាញឹក​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​គឺ​ទាល់តែ​ដាក់​កម្មវិធី​ខ្លួនឯង​ជៀសវាង​ការជាន់​កម្មវិធី​គ្នា​។​ ​


ដួង ស្រី​ពេជ្រ បាន​អួតថា នៅពេលដែល​គេ​ធ្វើការ​រិះគន់​ចំពោះ​នាង​ដំបូង គឺ​នាង​មាន​អារម្មណ៍​តក់ស្លុត​និង​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់​តែ​ដល់ពេល​ល្បី​ពី​រឿង​សិច​ស៊ី​ហ្នឹង​មក​សឹង​ថា ទូទាំងប្រទេស ដែល គេ បាន​ចាប់អារម្មណ៍​ស្គាល់​នាង​ច្រើន និង​កាន់តែ​សម្បូរ​មិត្ត​នៅក្នុង​ហ្វេ​ស ប៊ុ​ក មាន​ដល់​ទៅ​រាប់ពាន់នាក់​។​មិនតែប៉ុណ្ណោះ​មួយរយៈ​នេះ​នាង​ក៏​ទទួលបាន​ការងារ​ច្រើនជាង​មុន​ឆ្ងាយ​ណាស់​តាំងពី​ច្រៀង​តាម​ប៉ុស្តិ៍ ឡើង​សម្ភាសន៍ តាម​ស្ថានីយទូរទស្សន៍​ផ្សេងៗ ថត​ស្ប៉ត​ធំៗ​ខារ៉ាអូខេ បូក​រួមទាំង​ចុះកិច្ចសន្យា​៤​រឿង​ក្នុង​ខែ​នេះ​នៅ MyTV, CTN និង​ទូរទស្សន៍​ផ្សេងទៀត​៕​ដេវីត

Related