សួន​រុក្ខជាតិ​ថ្នាំចិនសែ​របស់​ចិន​ជា​សួនរុក្ខជាតិថ្នាំ​ធំជាងគេ​នៅលើ​ពិភពលោក

ខេត្ត​ក្វាង​ស៊ី-ចិន៖ សួន​ដើម​រុក្ខជាតិ​ថ្នាំចិនសែ​នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ទទួលបាន​ពាន់រង្វាន់​ពិភពលោក​កាលពី​ឆ្នាំ២០១១ ។ ពានរង្វាន់​នេះ​មាន​ឈ្មោះថា ជា​សួន​រុក្ខជាតិ​ធំជាងគេ​នៅលើ​ពិភពលោក។ សួន​រុក្ខជាតិ​ថ្នាំចិនសែ​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៥៩នោះ មាន​ទំហំរ​ហូ​ដល់​ទៅ២០២ហិតា និង​មាន​ដើម​រុក្ខជាតិ​ថ្នាំ​រហូតដល់​ទៅ៨៩០០ដើម។ ជាពិសេស ជាដើម​រុក្ខជាតិ​ថ្នាំ​កម្រ ដែល​ប្រទេស​នៅលើ​ពិភពលោក​មិនមាន។

អ្នកស្រី Liu Fan អនុប្រធាន​គ្រប់គ្រង​សួន​រុក្ខជាតិ​ថ្នាំចិនសែ ដែល​ស្ថិតនៅក្នុង​មន្ទីរ​គ្រប់គ្រង​ការបង្កើត​កូន និង​សុវត្ថិភាព​មនុស្ស​បាន​មានប្រសាសន៍ថា សួន​រុក្ខជាតិ​ថ្នាំចិនសែ​របស់​ប្រទេស​ចិន​ដែល​ទទួលបាន​ពាន់រង្វាន់​ពិភពលោក ជា​សួន​រុក្ខជាតិ​ថ្នាំ​ធំជាងគេ​នេះ គឺ​គេ​ផ្តើ​ត​សំខាន់​លើ​ការប្រមូល​រុក្ខជាតិ​ដែល​កម្រ​យកមក​ពិសោធន៍ និង​សិក្សា​ថា​គេ​អាច​យកទៅ​ព្យាបាល​ជំងឺ​អ្វី​បាន​ខ្លះ។ នៅក្នុង​សួន​រុក្ខជាតិ​ដែលមាន​ទំហំ២០២ហិតា​នេះ ត្រូវបាន​គេ​បង្កើត​មន្ទីរពិសោធន៍​ថ្នាំចិនសែ​ជា​លក្ខណៈ​ស្តង់ដារ​អន្តជាតិ ដើម្បី​សិក្សា ស្រាវជ្រាវ និង​ផលិត​ជា​ថ្នាំចិនសែ សម្រាប់​ប្រើប្រាស់​ទូទាំងប្រទេស​ចិន និង​នាំ​ចេញទៅ​ក្រៅប្រទេស ដូចជា​ប្រទេស​សឹង្ហ​បុរី​ជាដើម។

សួន​រុក្ខជាតិ​ថ្នាំចិនសែ​របស់​ចិន​ជា​សួនរុក្ខជាតិថ្នាំ​ធំជាងគេ​នៅលើ​ពិភពលោករុក្ខជាតិ​ថ្នាំចិនសែ​ទាំង៨៩០០ដើម​នេះ អាច​ព្យាបាល​ជំងឺ​រាប់រយ​ប្រភេទ ដូចជា​ជំងឺមហារីក, ជំងឺថ្លើម, សួត ក្រ​ពោះ, ជំងឺ​រមាស់​សើ​ស្បែក, ថ្នាំ​ត្រជាក់, ថ្នាំ​ប៉ូវ​កម្លាំង។ល។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Liu Fan អនុប្រធាន​គ្រប់គ្រង​សួន​រុក្ខជាតិ​ថ្នាំចិនសែ​នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។

សួន​ថ្នាំចិនសែ​ដែល​ទទួលបាន​ពាន់រង្វាន់​ពិភពលោក​នេះ ក៏បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​ផងដែរ។ អនុប្រធាន​គ្រប់គ្រង​សួន​រុក្ខជាតិ​ថ្នាំចិនសែ​អ្នកស្រី Liu Fan បាន​បញ្ជាក់ថា កាលពី​ឆ្នាំ២០១៤ មាន​ភ្ញៀវទេសចរ​ច​ណ៍​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅក្នុង​សួន​រុក្ខជាតិ​ថ្នាំ​ធម្មជាតិ​នេះ​ប្រមាណ​ជា៥០ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​នៅក្នុង​ស្រុក៕
សួន​រុក្ខជាតិ​ថ្នាំចិនសែ​របស់​ចិន​ជា​សួនរុក្ខជាតិថ្នាំ​ធំជាងគេ​នៅលើ​ពិភពលោក
សួន​រុក្ខជាតិ​ថ្នាំចិនសែ​របស់​ចិន​ជា​សួនរុក្ខជាតិថ្នាំ​ធំជាងគេ​នៅលើ​ពិភពលោក

សួន​រុក្ខជាតិ​ថ្នាំចិនសែ​របស់​ចិន​ជា​សួនរុក្ខជាតិថ្នាំ​ធំជាងគេ​នៅលើ​ពិភពលោក

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​