ភាពយន្ត​ពីរ​​​​ទាក់ទង​នឹង​ខ្មែរ​ តែ​ថត​នៅ​លើ​ទឹក​ដី​ថៃ​

ភាពយន្ត​ពីរ​​​​ទាក់ទង​នឹង​ខ្មែរ​ តែ​ថត​នៅ​លើ​ទឹក​ដី​ថៃ​

រឿង​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​បង្ហាញ​ក្នុង​ភាព​យន្ត​ហូលីវូដ​​ជា​ហូរហែ​ដែរ​​។ រឿង​ខ្លះ​បាន​មក​ថត​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​ ខណៈ​​រឿង​ខ្លះ​ទៀត​​ ថ្វីត្បិត​តែ​មាន​រូបភាព​ហាក់​បីដូច​ជា​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ក្ដី​ ប៉ុន្តែ​មិន​បាន​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នោះ​ទេ​ គឺ​​ថត​នៅ​ប្រទេស​ជិត​ខាង។
 
ខាង​ក្រោម​នេះ​ជា​ភាព​យន្ត​ពីរ​រឿង​​ដ៏​ល្បី​លំដាប់​ពិភព​លោក​ ដែល​ថត​នៅ​ប្រទេស​ថៃ៖
 
The Killing Fields (វាល​ពិឃាដ)​-១៩៨៤៖​ ជា​ភាពយន្ត​ដែល​ថែម​​ទាំង​ឈ្នះ​ពាន​រង្វាន់​ Oscars ​ផង​ដែរ។ សាច់​រឿង​និយាយ​អំពី​របប​ខ្មែរ​ក្រហម​​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​​ទីតាំង​ថត​រឿង​នេះ​គឺ​នៅ​ទីក្រុង​ Hua Hin ​និង​ខេត្ត​ Phuket ​ប្រទេស​ថៃ។

 

ភាពយន្ត​ពីរ​​​​ទាក់ទង​នឹង​ខ្មែរ​ តែ​ថត​នៅ​លើ​ទឹក​ដី​ថៃ​

 
Beyond Borders (ហួស​ព្រំដែន)​ ២០០៣៖ ក៏​ជា​ភាពយន្ត​ដែល​មាន​ឈុត​មួយ​ទាក់ទង​នឹង​ខ្មែរ​ក្រហម​ដែរ​ ប៉ុន្តែ​ឈុត​នោះ​ថត​នៅ​ប្រទេស​ថៃ​ មិន​មែន​ថត​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។
 

ភាពយន្ត​ពីរ​​​​ទាក់ទង​នឹង​ខ្មែរ​ តែ​ថត​នៅ​លើ​ទឹក​ដី​ថៃ​

 

ចុចអាន៖ដឹង​ The Rock មាន​អាជីព​អ្វី​ទេ​មុន​ពេល​ក្លាយ​ជា​អ្នក​កីឡាកាស​និង​តារា​សម្ដែង?

 

ប្រភព៖ imdb, stickboybangkok