ល្អ​ទេ បើ​គេង​ច្រើនពេក​?

ល្អ​ទេ បើ​គេង​ច្រើនពេក​?

​មនុស្សពេញវ័យ​ភាគច្រើន ត្រូវការ​គេង​ពី ៨ ម៉ោង​កន្លះ​ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ ប្រសិនបើ​អ្នក​គេង​ច្រើន ឬ​តិចពេក អ្នក​អាច​ភ្ញាក់ឡើង ដោយ​មាន​អារម្មណ៍​អស់កម្លាំង និង​មិន​ស្រស់​ស្រាយ​។ មនុស្ស​ដែល​គេង​យូរពេក ក៏​អាច​មាន​បញ្ហា នៃ​ការ​គេង​លក់​ទៅ​វិញ​ផងដែរ ហើយ​អ្នក​អាច​ភ្ញាក់​ច្រើន អំឡុង​ពេល​គេង​ពេលយប់​។​

​មនុស្ស​មួយចំនួន ដែល​នៅតែ​មាន​អារម្មណ៍​អស់កម្លាំង ក្រោយ​ពី​គេង​បាន​គ្រប់គ្រាន់ អាច​មាន​បញ្ហា​នៃ​ការ​គេង ហើយ​ពួកគេ​មិនដឹង​ពី​រឿង​នោះ​។ បញ្ហា​ដូចជា ការ​គេង​មិន​ដកដង្ហើម និង​ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​ធ្វើឲ្យ​អ្នក ពិបាក​នឹង​គេង​លក់​វិញ​។ កាហ្វេ​អ៊ី​ន និង​ថ្នាំ​មួយចំនួន ក៏​អាច​រំខាន​ដល់​ដំណេក​ផងដែរ​។​

​ប្រសិនបើ​អ្នក មិន​ចង់​ភ្ញាក់ឡើង ដោយ​មាន​ភាព​មិន​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក ឬ​គិត​ថា អ្នក​អាច​មាន​ការ​ធ្លាក់​ទឹកចិត្ត វា​ជា​រឿង​ល្អ ក្នុង​ការជួប​ជាមួយនឹង​គ្រូពេទ្យ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។