អាជ្ញាធរខេត្ត បើក​កិច្ចប្រជុំ​ពិនិត្យមើល​ភាពមិនប្រក្រតី​របស់​ម​ន្រី្ត ធ្វើ​អត្រានុកូលដ្ឋាន​ខេត្ត នៅ​សប្តាហ៍​ក្រោយនេះ​

កោះកុង: បន្ទាប់ពី​មានការ​ចុះផ្សាយ​នូវលើ​ទំព័រសារព័ត៌មាន ពី​ភាព​ព​មិន​ប្រក្រតី​​របស់​​មន្ត្រី​អត្រានុកូលដ្ឋាន​ខេត្ត ដែល​បានកំណត់​ឲ្យ​ពលរដ្ឋ​បង់លុយ​ចំនួន​ពីរម៉ឺន​រៀល ជា​ថ្លៃ​ការពារ​ក្នុងការ​ឆែក​រក​ឈ្មោះ​រួចមក នៅ​ថ្ងៃទី​២៤​តុលា ឆ្នាំ​២០១៥​នេះ ប្រភពព័ត៌មាន​ពី​
​ម​ន្រី្ត​អាជ្ញាធរ​ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថា​ ​អាជ្ញាធរខេត្ត នឹង​រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់​មួយ នៅ​ថ្ងៃទី​២៧​តុលា​ឆ្នាំ​២០១៥​នេះ ដើម្បី​ត្រួត​ពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើ តើ​ជា​រឿង​ពិត​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​ដែរ ឬ​អត់​?​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា បើតាម​គោលការណ៍​របស់​ក្រសួង ក៏ដូចជា​អាជ្ញាធរ​
​ខេត្ត គឺ​មិនបាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ចំនួន​ពីរម៉ឺន​រៀល​ជា​ថ្នូរ​ឆែក​មើល​ឈ្មោះ​នៅក្នុង​បញ្ជី ដែល​ពួកគាត់ បាន​ភ្លេច​ថ្ងៃខែ​ឆ្នាំ ធើ្វ​អត្រានុកូលដ្ឋាន​នោះទេ​។​
​    ​
​សូមបញ្ជាក់ថា ការពិនិត្យ​មើល​ឈ្មោះ​នៅក្នុង​បញ្ជី​អាត្រា​នុ​កូ​ល​ដ្ឋា​ន កាលពីមុន​
​ខែកញ្ញា ឆ្នាំ​២០១៥ គឺ​ប្រជាពលរដ្ឋ អាច​ទៅ​ពិនិត្យមើល​នៅត្រឹម​សាលាឃុំ សង្កាត់ ដែល​ខ្លួន​រស់នៅ គឺ​មិន​កំណត់​ឲ្ប​ង់​ប្រាក់​ទេ តែ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៥ មក​លោក ពេជ្រ បញ្ញាវុធ ប្រធានការិយាល័យ​អត្រានុកូលដ្ឋាន​ខេត្ត បាន​បង្គាប់​ទៅ​ឲ្យ​ឃុំ សង្កាត់​ទាំងអស់ នៅក្នុង​ខេត្ត ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ​ឆែក​រក​ឈ្មោះ នៅឯ​សាលាខេត្ត​វិញ​។​
​    ​
​ការបង្គាប់​របស់លោក ពេជ្រ បញ្ញាវុធ បាន​ត្រូវគេ​មើលឃើញថា ធើ្វ​ឲ្យ​មានការ​ប៉ះ​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ នៅតាម​បណ្តា​ស្រុក​មួយចំនួន នៅ​ឆ្ងាយ​ពី​ខេត្ត គឺ​ពួកគាត់​មិន​ត្រឹមតែ​ចំណាយលុយ​ពីរម៉ឺន​រៀល ទៅ​ឲ្យ​ម​ន្រី្ត​អត្រានុកូលដ្ឋាន​ខេត្ត​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចំណាយ​ទ្វេរ​ដង​ទៅលើ​សោហ៊ុយ ធើ្វ​ដំណើរ និង​ការ​ស្នាក់នៅ​ទៀតផង​។​
​    ​
​ទាក់ទង​នឹង​បញ្ហា​នេះ លោក ពេជ្រ បញ្ញាវុធ បាន​ទទួលស្គាល់ថា លោក​ពិតជា​បាន​កំណត់​ឲ្យ​បង់លុយ​នេះ គឺ​ធើ្វ​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​បាន​ភ្លេច​មិន​ចាំ​ថ្ងៃខែ​ឆ្នាំ​របស់ខ្លួន ដែល​បាន​ធើ្វ​អត្រានុកូលដ្ឋាន​តែប៉ុណ្ណោះ តែ​ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​បាន​ចាំ​គឺ​លោក​មិន​កំណត់​ឲ្យ​បង់ប្រាក់​ទេ​។​

​លោក បញ្ញាវុធ បាន​ឲ្យ​ដឹង​បន្ថែមថា ប្រាក់ ពីរម៉ឺន​រៀល ជា​ប្រាក់​ថ្លៃ​ការពារ​រត់ការ​ទៅ​ក្រសួងមហាផ្ទៃ និង​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដើម្បី​សុំ​ឆែក​មើល​បញ្ជី ប៉ុន្តែ​ពុំមាន​ចេញ​វិ​ក័យ​ប​ត្រ​ឲ្យ​ទេ​។​
​    ​
​ការកំណត់​ឲ្យ​បង់ប្រាក់​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​នេះ បាន​ធើ្វ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម ក៏ដូចជា​ប្រជាពលរដ្ឋ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ បញ្ចេញ​ប្រតិកម្ម និង​ចាត់ទុកថា ម​ន្រី្ត​រូបនោះ ថា​ឥត​ញញើត​នឹង​ច្បាប់ ហើយ​កន្លងមក ថ្នាក់​ខេត្ត​បាន​បើក​វេទិកាសាធារណៈ​នៅតាម​ឃុំ​សង្កាត់ ហើយ​ពលរដ្ឋ​តែងតែ​លើកឡើង​ពី​រូបគាត់ តែ​គាត់​នៅ​ធើ្វ​មិនដឹង​៕​