ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​

ណាន​នី​ង​,​ក្វាង​ស៊ី​-​ចិន​: អាចជា​វប្បធម៌​អាស៊ី និង​ពិភពលោក​ដែរ ស្គរធំ មាន​ប្រវត្តិ និង​តម្លៃ​យូរលង់​មកហើយ ហើយ​និមិត្តរូប​របស់​វា គឺ​កងរំពង ក្តី​រីករាយ លើក​ក្បួនទ័ព​ប្រយុទ្ធ ជ័យជំនះ មេទ័ព មេដឹកនាំ​ជាដើម​។​ល​។​
   
 អ្នកស្រី ចិន យ៉ាវ​ស្សិង មគ្គុទេសក៍​ភ្ញៀវ​នៃ​សារ​:​មន្ទីរ​បងប្អូន​ជនជាតិ​( Guangxi Museum of Nationalities) បាន​ប្រាប់​ប្រតិភូ​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃទី​២០​តុលា​ថា វត្ថុ​តាំង​សំខាន់​ជាងគេ ក្នុង​សារ​:​មន្ទីរ​នេះ មាន​ស្គរ​ស្ពាន់​។ ជា​ស្គរ​មាន​ចំណាស់ នៅ​ស​.​វ​ទី​១​នៃ​គ​.​ស​។ ដល់​ស​.​វ​ទី​៤-៧ ស្គរ​ត្រូវគេ​ទុកជា​និមិត្តរូប​សំខាន់ គឺ​មេកន្ទ្រាញ​ន ឬ​មេដឹកនាំ ហើយ​គេ​ប្រើ​វា​សម្រាប់​ដឹកនាំ ហើយ​នាំមក​ជោគជ័យ​។ ស្គរ​មាន​ក្បូរក្បាច់ រចនា​ល្អ​វិចិត្រ​ណាស់​។ ជនជាតិ​ជួង បាន​ឆ្លាក់​រូប​កង្កែប​ពីលើ​ស្គរ ព្រោះ​គេ​មានជំនឿថា កង្កែប​ជាស​ត្វ​ស្លូត ល្អ នាំមក​ទឹកភ្លៀង សំណាង និង​ជោគជ័យ​។ ព្រោះ​ពេលណា​កង្កែប​ស្រែក​កងរំពង​ឡើង មេឃ​នឹងមាន​ទឹកភ្លៀង​ធ្លាក់​ស្រោចស្រព​ដី​អោយ​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ផលដំណាំ​រស់​លូតលាស់​ឡើង​។​
  ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អោយដឹងថា សារ​:​មន្ទីរ​វប្បធម៌​ជនជាតិភាគតិច​ខេត្ត​ក្វាង​ស៊ី ស្ថិតនៅលើ​មាត់ទន្លេ​យ៉ុង​យ៉ាង ខាងត្បូង​ភ្នំ​ឈី​ង​ស៊ូ​សាន​។ គេ​សង់វា​លើ​ផ្ទៃដី​ជាង​៨.៦៦៧ ម៉ែត្រក្រឡា​។ អគារ​មាន ៤​ជាន់​។ រដ្ឋាភិបាល​កសាង​វា​ឡើង​ចំ​ខួប ៥០​ឆ្នាំ តំបន់​ស្វ័យ​ត​ជនជាតិ​ជួង ខេត្ត​ក្វាង​ស៊ី កាលពី​ឆ្នាំ​២០០៨ ហើយ​បើក​អោយចូល​ទស្សនា​ឥត​គិតលុយ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ឆ្នាំ​២០០៩​។​
 
​អ្នកស្រី​និយាយ​បន្តថា បេសកកម្ម​ចម្បង​របស់​សារ​:​មន្ទីរ គឺ​ប្រមូលផ្តុំ សិក្សា អភិរក្ស និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​ជាតិពន្ធុ​ជនជាតិភាគតិច​ចំនួន​១២ ដែល​រស់នៅ​ប្រទេស​ចិន និង​នៅ​អាស៊ី​ភាគ​អ​គ្នេ​យ៍​។ ក្នុងនោះ មាន ៦​សាល តាំងពី​ព័រ​ណ៍​ធំៗ គឺ​:១-​សាល​តាំង​វប្បធម៌ ស្គរ​ស្ពាន់ ដែល​ធំ និង​ចាស់ ហើយ​មាន​ច្រើនជាងគេ​ក្នុងប្រទេស​ចិន​។ ឬថា​ជាទី​មាន​ស្គរ​ស្ពាន់​ច្រើន ក្នុង​ពិភពលោក​។ ទី​២-​សាល​ពី​ព័រ​ណ៍​នៃ​ភាព​ចម្រុះ​វប្បធម៌ ប្រពៃណី ជីវភាព​រស់នៅ​ជនជាតិភាគតិច ដូចជា​ជនជាតិ​ជួង មៀ​វ យ៉ាវ តុង ហ្វុ​យ ឈី​ង សួយ អី កឺ​ឡា​វ៉ី មុ​ឡាន ម៉ៅ​តាន ជាដើម​។ ទី​៣-​សាល​ពិព័រណ៍​ជនជាតិភាគតិច​អន្តរជាតិ​។ ទី​៤-​សាល​តាំងពី​ព័រ​ណ៍​វប្បធម៌​ជនជាតិ​ចិន​។​ល​។​
    
​សូមបញ្ជាក់ថា អំពី​ស្គរ នៅ​កម្ពុជា​យើង ក៏​ជំនឿ​នេះ មាន​ក្នុង​ទំនៀមទម្លាប់​ខ្មែរ​និង​ជនជាតិភាគតិច​ស្អូច ព័រ រដែ​.. នៅ​ស្រុក​ភ្នំក្រវាញ វាលវែង ខេត្តពោធិសាត់ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង នៅ​ខេត្ត​ភាគ​ឧ​ត្ត​រ និង​ឥ​សាន្ត​នៃ​កម្ពុជា​យើង​ដែរ​។ គឺ​ស្គរ​ជា​និមិត្តរូប​ជំរុញ បញ្ជា ដឹកនាំ​ប្រយុទ្ធ និង​នាំមក​លាភ​ជ័យ ជាដើម​ដែរ​។​
    
​ចំពោះ​បរិមាណ និង​សមាសភាព​ភ្ញៀវ​មគ្គុទេសក៍​រូបនោះ និយាយថា​:​ក្នុង ១​ឆ្នាំៗ មាន​ភ្ញៀវទេសចរ ចូលមក​ទស្សនា​ជាង ១​លាន​នាក់ ក្នុងនោះ ភ្ញៀវ​អន្តរជាតិ ប្រហែល ២ ម៉ឺន​នាក់​។ ឯ​ភ្ញៀវទេសចរ មកពី​បណ្តា​ប្រទេស​អាស៊ាន គឺ​ច្រើន​ជា​ភ្ញៀវ មក​ចូលរួម​តាំងពី​ព័រ​ណ៍ ចិន​-​អាស៊ាន​(CAEXPO) ហើយ​ចូល​ទស្សនា និង​កោតសរសើរ​សារ​:​មន្ទីរ​នេះ ព្រោះ​វា​បាន​ចងក្រង ថែរក្សា អភិរក្ស​វប្បធម៌​ជនជាតិ និង​អភិវឌ្ឍន៍​។​
    មគ្គុទេសក៍​រូបនោះ រំលឹកថា រដ្ឋាភិបាល​ចិន បានអោយ​រដ្ឋបាល​គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​តំបន់​ស្វយ័ត​ជនជាតិ​ជួង ខេត្ត​ក្វាង​ស៊ី កសាង​សារ​:​មន្ទីរ​បងប្អូន​ជនជាតិ​ដ៏​ធំ​សម្បើម​មួយ កណ្តាល​ក្រុង​ណាន​នី​ង រដ្ឋធានី​នៃ​ខេត្ត​ក្វាង​ស៊ី ហើយ​បើក​អោយ​ភ្ញៀវ​ជាតិ​អន្តរជាតិ ចូល​ទស្សនា​ដោយ​ឥត​បង់លុយ​ថែមទៀត​។ សារ​:​មន្ទីរ​នេះ ទទួល​ចំណាត់ថ្នាក់​ទាក់ទាញ​រប​ស់​អ្នកទេសចរ​ជាតិ​កម្រិត AAAA៕  

​សារ​:​មន្ទីរ​ជនជាតិភាគតិច​ក្វាង​សី​ុ  រដ្ឋាភិបាល​កសាង​និង​បើក​អោយ​ភ្ញៀវ​ទស្សនា​ឥត​គិតលុយ​។​

ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​

ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​

ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​

ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​

ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​

ស្គរ ជា​និមិត្តរូប​អ្នកដឹកនាំ​នៃ​ជនជាតិភាគតិច​ជួង នៅ​ខេត្ត​ក្វាង​ស៊ី ភ្ញៀវទេសចរ​ទស្សនា​សា​រៈ​មន្ទីរ​ឥតគិតថ្លៃ​
​ប្រតិភូ​អ្នកកាសែត​កម្ពុជា​ថត​ជាមួយ​លោក​វ៉ាង លីន លេខា​ស្ថានទូត​ចិន​-​ភ្នំពេញ​,​លោកស្រី​ចូ​វ ឈី​ង ប្រធាន​ទីភ្នាក់ងារ​សារ​ព៍​ត័​មាន​ចិន​ប្រចាំខេត្ត​ក្វាង​សី​ុ​(​រូប​:​សូ​ផុន​)