ក្លូ កា​ដាស​សៀន ដក​ពាក្យ​បណ្តឹងសុំ​លែងលះ​ក្រោយពេល​ប្តី​សន្លប់​នៅក្នុង​ផ្ទះស្រីបន​

Sanofi

​រឿងរ៉ាវ​ចំណងស្នេហា​ត្រីកោណ​រវាង​នាង ក្លូ កា​ដាស​សៀន (Khloe Kardashian) និង​លោក ឡា​ម៉ា អូ​ដុំ (Lamar Odom) ដែលជា​ប្តី ហើយ​និង​លោក ជេ​ម​ស៍ ហា​ដិ​ន (Jemes Harden) អាច​សន្ម​ត់​ថា ឈាន ចូលដល់​ទីបញ្ចប់​ហើយ ដោយសារតែ​នៅពេល​ថ្មីៗ​នេះ​នាង ក្លូ កា​ដាស​សៀន​បានសម្រេច​ចិត្ត​ដក ពាក្យ បណ្តឹង សុំ​លែងលះ​ជា​ផ្លូវការ​ពី​តុលាការ​។​


គួរ​រំលឹក​ផងដែរ​ថា នាង ក្លូ កា​ដាស​សៀន ក្រោយពី​បាន​រៀបការ​ជាមួយនឹង​កំពូល​កីឡាករបាល់បោះ​ NBA លោក ឡា​ម៉ា អូ​ដុំ កាលពី​ឆ្នាំ ២០០៩ រួចមក​គឺ​ជីវិត​អាពាហ៍ពិពាហ៍​នេះ​តែង​មានរឿង​រកាំរកូស​ឥតឈប់ឈរ​ជាពិសេស​គឺ​នៅពេល​ចុង​ក្រោយនេះ​នាង ក្លូ កា​ដាស​សៀន បាន​លួច​ទៅទាក់ទង​ស្នេហា​ជាមួយនឹង​លោក ជេ​ម​ស៍ ហា​ដិ​ន ដែលជា​កំពូល​កីឡាករ​បាល់បោះ NBA ដូចគ្នា​ផងដែរ ។

មិនតែប៉ុណ្ណោះ នាង​ក៏បាន​ដាក់ពាក្យ​បណ្តឹងសុំ​លែងលះ​ជាមួយនឹង​លោក ឡា​ម៉ា អូ​ដុំ ថែម​ទៀតផង ។ ក្រោយពី​ប្រពន្ធ​ដាក់​ពាក្យសុំ​លែងលះ​លោក ឡា​ម៉ា អូ​ដុំ ចាប់ផ្តើម​ខូចចិត្ត ហើយក៏​ដើរ​ស៊ីផឹក និង​មាន ស្រី​ស្ទើរតែ​មិន​លោះ​ថ្ងៃ ។ កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០១៥ នេះ លោក ឡា​ម៉ា អូ​ដុំ បាន ចូលទៅ​កន្លែង ស្រីពេស្យា និង​បាន​លេបថ្នាំ​ជួយ​បង្កើន​កម្លាំង​ផ្លូវភេទ​លើស​កំណត់ ។

ការ​លេបថ្នាំ​លើស​កំណត់​នេះ បានធ្វើឱ្យ លោក​សន្លប់​បាត់បង់​ស្មារតី ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​សំណាងល្អ​លោក​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​រហូតមកទល់​ពេលនេះ​។​ បន្តា​ប់​ពី​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​លោក ឡា​ម៉ា អូ​ដុំ បាន​និយាយប្រាប់​គេឯង​ថា ការប្រព្រឹត្ត​អំពើ​ពេស្យាចារ​ក៏​អាចជួយ​សង្គ្រោះ​ដល់​ចំណងស្នេហា​ដែរ ។ តែ​គ្រាន់តែ​ហ៊ាន​លះបង់​ខ្ពស់ ហើយ​ការ​ប្រថុយ​ប្រ ថា​ន​ប្រកបដោយ​គ្រោះថ្នាក់​បែបនេះ ជឿថា​មិនមែន​អាច​ធ្វើបាន​ទាំងអស់គ្នា​នោះឡើយ ។

នៅពេលដែល ឡា​ម៉ា អូ​ដុំ ជួប​ឧប្បត្តិហេតុ​ស្ទើរតែ​បាត់​បងជីវិត​នោះ​គឺ​នាង ក្លូ កា​ដាស​សៀន ក៏បាន​ទៅ កំដរ និង​ថែទាំ​លោក ឡា​ម៉ា អូ​ដុំ យ៉ាង​យកចិត្តទុកដាក់​ផងដែរ ។​ ​យោងតាម​សកម្មភាព​នេះ​គេ​រំពឹងថា អ្នក​ទាំង​ពីនេះ​អាច​ផ្សះផ្សា​ចំណង​ស្នេហ៍​របស់​ពួកគេ​ឡើងវិញ​បាន​ ។ ក្រៅពីនោះ​ក៏មាន​ព័ត៌មាន​លេចឮ​ផងដែរ​ថា នាង ក្លូ កា​ដាស​សៀន​នឹង​ចេញ​សៀវភៅ​រូបថត​ស្រាត​ដែល​នាង ថត​ផ្ទាល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕ គ ឡេង​



​ ​ ​ ​ ​ ​ ​ ​ ​ ​

Related