រសៀលនេះ ​​បើក​យុទ្ធនាការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ និងចាប់ទូហ្គេមនៅ​ភូមិ​ត្រពាំង​ឈូក

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​ព្រំ គន្ធ ស្នងការ​រង​ប៉ូលិស​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​កណ្តាល​​យុត្តិធម៌​, លោក​ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ និង​លោក​អភិបាលរង​ខណ្ឌ បាន​រួម​គ្នា​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿងញៀន និង​ចាប់​ទូ​ហ្គេ​ម​បាញ់​ត្រី​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នា​វេលា​រសៀល​ថ្ងៃ​ទី​២៤ តុលា ២០១៥ នេះ ស្ថិត​នៅ​តំបន់​ស្មុ​គ្រ​ស្មាញ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ការ​ចុះ​បង្ក្រាប​នោះ ត្រូវ​កម្លាំង​ឃាត់​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ប្រុស​-​ស្រី​បាន​ចំនួន​ជាង​៣៥​នាក់ និង​រឹបអូស​ទូ​ហ្គេ​ម​បាន​ចំនួន​១២​ទូ​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា ក្នុងភូមិ​ត្រពាំង​ឈូកដែល​ជា​តំបន់​អនាធិបតេយ្យ និង​សំណង់​មិន​រៀបរយ​​ដែលពោរពេញ​ទៅ​ដោយ​មុខ​សញ្ញា​ប្រើ​ប្រាស់ ចែកចាយ​គ្រឿងញៀន និង​បទល្មើស​ជា​ច្រើន​ ។

ជាមួយនឹង​ការ​​ចុះបង្ក្រាបនោះ ក៏​មានមតិរិះគន់ថា ​ហេតុអ្វី​ការ​បង្ក្រាបនោះ​​មិន​​ចេះ​អស់​សោះ ឬក៏​​​បង្ក្រាប​តែ​មួយ​ភ្លើងចំបើងទេដឹង? បានជា​ធ្វើឱ្យ​មានបទល្មើស​ ក៏​ដូច​ជា​មុខសញ្ញា​គ្រឿង​ញៀន​​សម្ងំ​លាក់ខ្លួនក្នុង​ភូមិ​ត្រពាំង​​ឈូកនោះ ​កើត​ឡើងវិញ​ជា​រៀងប​រាល់
​ថ្ងៃ ​។

មតិ​ខ្លះ​បន្តថា ប្រហែលជា​​​លោក​មេ​ប៉ុស្ដិ៍ជាប់​ពាក់ព័ន្ធ​​នឹង​ផលប្រយោជន៍​ខាង​លើ​​​នេះ​​ហើយ ។