អត្ត​ព​លិ​ក​កម្ពុជា​ជាប់​ជ័យលាភី​ច្រើន​ក្នុងការ​រត់ប្រណាំង​នៅ​បូកគោ

អត្ត​ព​លិ​ក​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​រាល់​វិញ្ញាសា​នៃ​ការប្រកួត​រត់ប្រណាំង​អន្តជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ដែល​ប្រព្រឹត្តទៅ​នៅ​ភ្នំ​បូកគោ ខេត្តកំពត នា​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នេះ។

នៅក្នុង​វិញ្ញាសា២១គីឡូម៉ែត្រ កីឡាករ ម៉ា វី​រ៉ូ បានទទួល​ចំណាត់ថ្នាក់​លេខ​មួយផ្នែក​បុរស ខណៈ លេខ​មួយផ្នែក​នារី បាន​ទៅលើ​កីឡាការិនី​អៀរ​ឡង់ Jill Hamill។ កីឡាករ​អង់គ្លេស Neil Burns និង​កីឡាការិនី​បារាំង Veronique Messina បាន​លេខ២ ខណៈ​នាយ យ៉ាន ជនជាតិ​បារាំង និង​ជា​អ្នកយកព័ត៌មាន​របស់​សារព័ត៌មានថ្មីៗផងដែរ​នោះ ស្ថិតនៅ​ចំណាត់​លេខ៣ជាមួយ​កីឡាការិនី​កាណាដា Denise Reesor។

ក្នុង​វិញ្ញាសា១០គីឡូម៉ែត្រ កីឡាករ កង ធឿន ក្លាយជា​ម្ចាស់​ជើងឯក​ផ្នែក​បុរស ហើយ​កីឡាការិនី​អាមេរិក Olivia Harrow ទទួលបាន​ជ័យលាភី​ផ្នែក​នារី។ អត្ត​ព​លិ​ក​កម្ពុជា កីឡាករ ឈុន ប៊ុនធឿន និង​កីឡាការិនី ហេង ម៉ី​ជូ បាន​ចំណាត់ថ្នាក់​លេខ២ ហើយ​លេខ៣ បាន​ទៅលើ​កីឡាករ​បារាំង Christian Debenath និង​កីឡាការិនី​អាមេរិក Tanya Peitay។

សម្រាប់​វិញ្ញាសា៥គីឡូម៉ែត្រ កីឡាករ ដេ​ត សុវណ្ណ ភូមិន្ទ ជាប់​ជ័យលាភី​លេខ១ ផ្នែក​បុរស ចំណែក​កីឡាការិនី​អាមេរិក Izzy Izzard បាន​លេខ១ផ្នែក​នារី។ ចំពោះ​ចំណាត់ថ្នាក់​លេខ២ និង​លេខ៣ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​ទាំង​ផ្នែក​នារី និង​បុរស។

បន្ថែម​ពីលើ​នេះ អត្ត​ព​លិ​ក​កម្ពុជា​បី​រូប​ដណ្តើមបាន​ជ័យលាភី​លើ​វិញ្ញាសា៣គីឡូម៉ែត្រ ដោយ​កីឡាករ ថៃ សុគន្ធ បាន​លេខ​មួយ យ៉ា​ត សុភ័ក្ត្រ បាន​លេខ​ពីរ និង​ញ៉រ គឹម​សី បាន​លេខ​បី៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​