តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព


តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

នៅ​ក្នុង​ប្រទេស​ថៃ​ នៅ​ខែ​​មេសា​ជា​រៀង​រាល់​ឆ្នាំ បុរស​ដែល​មាន​អាយុ​ ២១ ឆ្នាំ​ជា​ពលរដ្ឋ​ ប្រសិន​បើ​មិន​បាន​ទទួល​វគ្គ​សិក្សា​ផ្នែក​យោធា​នៅ​កម្រិត​ទី ៣ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ចំពោះ​​​ប្រទេស​​​ដោយចូល​បម្រើ​​​កងទ័ព។ កន្លង​ទៅ​​មាន​តារា​ថៃ​៣​រូប​​ដែល​សារ​ព័ត៌មាន​​​បានផ្សាយ​ពី​​ការ​ចូល​បម្រើ​កងទ័ព​របស់​ពួក​គេ។ មុន​ពេល​ចូល​ធ្វើ​ជា​ទាហាន​ តារា​​ទាំង​នោះ​ត្រូវ​តែ​ពិនិត្យ​សុខភាព​ជា​មុន​សិន ដូច្នេះ​ពេល​ដែល​ពួក​គេ​ដោះអាវ​គឺ​បាន​បញ្ចេញ​​​រាង​ដ៏​ស្រស់​ស្អាត​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​ដក់​ទូរសព្ទ​ចេញ​មក​ថត​​គ្រប់​គ្នា។ ​​​

 

១. ​Nichkhun

 

 

តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

 

តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

សមាជិក​ក្រុម 2PM រូប​នេះ​បាន​ហោះហើរ​ចាកចេញ​ពី​ប្រទេស​កូរ៉េ​មក​ប្រទេស​ថៃ​ ដើម្បី​បំពេញ​ការងារ​ជា​ពលរដ្ឋ​ម្នាក់។ នៅ​ពេល​ដែល Nichkhun ដោះ​អាវ​ដើម្បី​ពិនិត្យ​សុខភាព​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​​​យ៉ាង​កងរំពង ដោយសារ​តារា​រូប​នេះ​មាន​​រូបរាង​សង្ហា​ និង​សាច់ដុំ​ដ៏​ទាក់ទាញ។

 

២. Mario Maurer

 

តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

 

តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

តារា​ជួរ​មុខ​ថៃ Mario Maurer បាន​ចូល​រួម​ពិនិត្យ​សុខភាព និង​ចាប់​ឆ្នោត​ដើម្បី​ចូល​បំពេញ​កាតព្វកិច្ច​យោធា នៅ​សាលា Wat Kratum Sue Pla កាល​ពី​ខែ​ មេសា​ ឆ្នាំ ២០១៥។ ក្នុង​សំលៀកបំពាក់​សាមញ្ញ​ ទឹក​មុខ​ភ័យ​ព្រួយ Mario បាន​ដោះ​អាវ​ដើម្បី​ពិនិត្យ​សុខភាព។ អ្នក​គាំទ្រ​នៅ​ទី​នោះ​​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​​រូបរាង​មាំ​ជា​បុរស​ពិត​របស់​តួ​ប្រុស​ក្នុង​រឿង​ “Pee Mak” ​រូប​នេះ។

 

 

៣.​ Nadech Kugimiya

 

តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

 

តារា​ថៃ​៣​រូប​បញ្ចេញ​​​សាច់​ដុំ និង​រាង​ដ៏​​សង្ហា​ ​​ទាក់ទាញ​​ Fan ពេល​​​ចូល​​បម្រើ​​កងទ័ព

តារា​សម្ដែង​ Nadech ចូល​បំពេញ​កាតព្វកិច្ច​យោធា​​នៅ​ឆ្នាំ ២០១៤។ តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ​​បាន​តម្រង់​ជួរ​ជាមួយ​យុវជន​ថៃ​ដទៃ​ទៀត​ដើម្បី​ពិនិត្យ​សុខភាព។​ មិន​ខុស​ពី​តារា​២​ដូង​ខាង​លើ​ ពេល​ដែល Nadech ដោះ​អាវ​​អ្នកគាំទ្រ​នាំ​គ្នា​យក​ទូរសព្ទ​ថត និង​រំភើប​ចិត្ត​ជា​ខ្លាំង​ពេល​ឃើញ​រាង​ដ៏​​សង្ហា​របស់​គេ​។ ​​​​

ចុចអាន៖របៀប​ចាប់​ម៉ូដ​សក់​មក​ក្រោយ​​​បែប​យុវវ័យ​ ងាយ​ៗ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖blogtamsu