សហព័ន្ធសហជីពសំឡេងយុវជន​ខ្មែរស្វែរក​អន្តរាគមន៍​ពី​លោកជំទាវបណ្ឌិតម៉ែន សំអន ​

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៥ នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ បាន​ស្វះស្វែង​រក​បទ​អន្តរាគមន៍​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត​ម៉ែ​ន សំ​អន តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង ដើម្បី​ដោះស្រាយ​រឿង​នាយក​ក្រុមហ៊ុន​រោងចក្រ «​សាន​ហ្វេ​» បញ្ឈប់​សមាជិក​សហព័ន្ធ​សហជីព​យុវជន​ខ្មែរ​ចេញពី​ការងារ ។

ករណី​នេះ ត្រូវ​កម្មករ​-​កម្មការិនី​ចាត់​ទុក​ថា ការ​បញ្ឈប់​ការងារ​សមាជិក​ថ្នាក់ដឹកនាំ​សហជីព​៦​នាក់​ចេញពីរ​ការងារ​នេះ ជា​ការ​ខុសច្បាប់ និង​រំលោភ​លើ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​-​កម្មការិនី​ក្រុមហ៊ុន ត្រូវ​តែ​ផ្តល់​ជូន​តាម​សំណូមព​របស់​កម្មករ​កម្ម​ការ​នី​ឡើយ​។

កម្មករ​-​កម្មការិនី មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម ពេល​ណា​កម្មករ​-​កម្មការិនី​សំណូមពរ ឬ​ទាម​ទារក​ផល​ប្រ​យា​ជន៍​របស់​ខ្លួន​មិន​គួរ​បញ្ឈប់​ការងារ​ថ្នាក់ដឹកនាំ​សហជីព ដែល​ជា​តំណាង​ស្របច្បាប់​របស់​កម្មករ​ឡើយ ។