ការី​និពន្ធ​នៃ​សារព័ត៌មានថ្មីៗ និង​អ្នកកាសែត​ពី៦ប្រទេស​ទៀត​សិក្សា​ស្វែងយល់​ពី​វិស័យ​ព័ត៌មាន​នៅ​កូរ៉េ

លោក សៅ ផលនិស្ស័យ (ឈរកណ្តាល) ការីនិពន្ធ​ព័ត៌មានអន្តរជាតិនៃសារព័ត៌មាន​ថ្មីៗ ស្ថិតក្នុង​ចំណោម​សិក្ខាកាម​៨រូបកម្មវិធីសិក្សា​ស្តីពី​សារព័ត៌មាន Kwanhun លើក​ទី​បួន ត្រូវ​រៀបចំឡើង​ស្ថិតក្រោម​ការសហការ​រ​វាង ក្លិប​កាសែត​កូរ៉េ Kwanhun និង មូលនិធិ​សារព័ត៌មាន​កូរ៉េ​បាន​ឈានដល់​សប្តាហ៍​ទី​បួន​ហើយ។ វគ្គ​សិក្សា​ស៊ីជម្រៅ​ទាក់ទិន​វិស័យ​សារព័ត៌មាន​នេះ​មាន​រយៈពេល៦សប្តាហ៍ មិន​ត្រឹមតែ​ជួយ​អ្នកសារព័ត៌មាន​ពង្រីក​ចំណេះដឹង​ផ្នែក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ផ្តល់ឱកាស​សម្រាប់​ការទទួលបាន ចំណេះដឹង​ផ្នែក​វប្បធម៌ សង្គម​សេដ្ឋកិច្ច​និង​នយោបាយ​កូរ៉េ​ថែមទៀត។

មកទល់​សប្តាហ៍​នេះ​វគ្គ​សិក្សា​ស្តីពី​សារព័ត៌មាន Kwanhun លើក​ទី៤ បាន​ឈានដល់​សប្តាហ៍​ទី៤ហើយ។ វគ្គ​សិក្សា​នេះ​បាន​ផ្តល់ឱកាស​យ៉ាងសំខាន់​ដល់​អ្នកសារព័ត៌មាន​ប​រទេស​ជាច្រើន​នាក់​ដើម្បី​មក​សិក្សា​ពង្រីក​ចំណេះដឹង​និង​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កូរ៉េ។

ការី​និពន្ធ​នៃ​សារព័ត៌មានថ្មីៗ និង​អ្នកកាសែត​ពី៦ប្រទេស​ទៀត​សិក្សា​ស្វែងយល់​ពី​វិស័យ​ព័ត៌មាន​នៅ​កូរ៉េអ្នកសារព័ត៌មាន​បរ​ទេស​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូល​រួមមាន​ចំនួន ៨រូប ក្នុងនោះ​មាន អ្នកសារព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌មាន​ដូចជា ទូរទស្សន៍ ABS-CBN ហ្វីលីពីន CNN ឥណ្ឌូនេស៊ី , The Nation ថៃ, ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ  (KPL), សារព័ត៌មាន​រដ្ឋ វៀតណាម Thanh Nien Daily, ទូរទស្សន៍​ជាតិ​មី​យ៉ាន់​ម៉ា (MRTV), សារព័ត៌មាន​រដ្ឋ​អេ​ហ្ស៊ី​ប (Egyptian Gazette) និង​សារព័ត៌មានថ្មីៗដែល​តំណាង​ដោយ​លោក សៅ ផល​និស្ស័យ​ការី​ព័ត៌មាន​អន្តរជាតិ។

កម្មវិធី​រយៈពេល ៦សប្តាហ៍ មាន​សារសំខាន់​ខ្លាំង​សម្រាប់​អ្នកសារព័ត៌មាន ព្រោះ​កម្មវិធី​នេះ​រួមមាន​ទាំង​ការសិក្សា​ក្នុង​ថ្នាក់​ជាមួយ​សាស្ត្រាចារ្យ និង​អ្នកជំនាញ រួមជាមួយ​ទស្សនកិច្ច​សិក្សា​ទៅកាន់​សា្ថ​ប័ន​ព័ត៌មាន និង​ស្ថាប័ន​នយោបាយធំៗ នៅក្នុង​ប្រទេស​កូរ៉េ។ អ្នកចូលរួម​មានឱកាស​ដើម្បី​ដកស្រង់​ចំណេះដឹងថ្មីៗ និង​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​និង​វិស័យ​ផ្សេងទៀត​ផងដែរ។ ក្រៅពី​ទស្សនកិច្ច​សិក្សា អ្នកសារព័ត៌មាន​ដែល​មក​ចូលរួម ក៏មាន​ឱកាស​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ និង ស្វែងយល់​ពី​វប្បធម៌ នយោបាយ សេដ្ឋកិច្ច និង​នយោបាយ​ការបរទេស​របស់​កូរ៉េ​ចំពោះ​បណ្តា​ប្រទេស​ឯទៀត​ផងដែរ។ ការី​និពន្ធ​នៃ​សារព័ត៌មានថ្មីៗ និង​អ្នកកាសែត​ពី៦ប្រទេស​ទៀត​សិក្សា​ស្វែងយល់​ពី​វិស័យ​ព័ត៌មាន​នៅ​កូរ៉េ

ក្នុង​រយៈពេល​បី​សប្តាហ៍​ដំបូង អ្នកចូលរួម​ផ្តោតលើ​ការសិក្សា​និង​ការជជែក​ពិភាក្សា​ក្នុង​ថ្នាក់ ហើយ​សប្តាហ៍​ទី​បួន នឹងមាន​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​បណ្តា​ខេត្ត​ធំ​ដែលជា​បណ្តុំ​រោងចក្រ​ឧស្សាហកម្ម​ជាដើម​ដែលជា​ប្រភព​ចំណូល​នៃ​សេដ្ឋកិច្ច​កូរ៉េ។ សប្តាហ៍​ប្រាំ និង​ទី​ប្រាំមួយ​ទស្សនកិច្ច​សិក្សា​នឹងត្រូវ​រៀបចំឡើង​នៅ​ស្ថាប័នធំៗដូចជា​ក្រសួងការបរទេស រួមជាមួយ​វិមាន​ប្រ​ធានា​ធីប​តី ហើយ​អ្នកសារព័ត៌មាន​ដែល​ចូលរួម​ទាំងអស់​នឹងត្រូវ​បែង​ចែកជា​ក្រុម​តាម​ជំនាញ​ដើម្បី​ហ្វឹកហាត់​និង​អនុវត្ត​ការងារ​ក្នុង​ស្ថាប័ន​ព័ត៌មាន និង​ស្ថានីយ៍ទូរទស្សន៍​ផងដែរ។
សូម​រម្លឹកថា​កម្មវិធី​សិក្សា​ផ្នែក​សារព័ត៌មាន Kwanhun នេះ ត្រូវបាន​រៀបចំឡើង​ដំបូង​បំផុត​កាលពី​ឆ្នាំ ២០១២ ហើយ​កម្មវិធី​នេះ​ត្រូវ​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ។

អ្នកសារព័ត៌មាន​ដែល​ចូលរួម​ត្រូវបាន ជ្រើសរើស​មកពី​ប្រទេស​ដែល​បាន​ជួយ​ជ្រោមជ្រែង​កូរ៉េខាងត្បូង​នៅ​សម័យ​សង្គ្រាម។ ហើយ​ការផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព បង្កើន​ចំណេះដឹង និង​ទុកជា​ការដឹងគុណ​ដល់​ប្រទេស​ជា​មិត្ត​ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​កូរ៉េ៕
ការី​និពន្ធ​នៃ​សារព័ត៌មានថ្មីៗ និង​អ្នកកាសែត​ពី៦ប្រទេស​ទៀត​សិក្សា​ស្វែងយល់​ពី​វិស័យ​ព័ត៌មាន​នៅ​កូរ៉េ

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​