FMI បាន​ធានា​ប្រាប់​ចិន​ថា ប្រាក់យ័ន​ចិន​អាច​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​រូបិយប័ណ្ណ​អន្តរជាតិ

  នៅ​ថ្ងៃ​សៅរ៍ ទី២៤ តុលា​នេះ ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​អ្នកតំណាង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារំាង FMI បាន​ធានា​ប្រាប់​ថ្នាក់​ដឹកនំា​ចិន​ក្នុង​ទីក្រុង​ប៉េកំាង​ថា ប្រាក់យ័ន​ចិន​អាច​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​រូបិយប័ណ្ណ​អន្តរជាតិ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ គួរ​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ កញ្ចប់​រូបិយប័ណ្ណ​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ដោយ FMI មាន​តែ ៤គត់ គឺ​ប្រាក់ដុល្លារ​អាមេរិក ប្រាក់អឺរ៉ូ​អឺរ៉ុប ប្រាក់លីវ​អង់គ្លេស និង​ប្រាក់យេន​របស់​ជប៉ុន។