ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ ជាងពីរពាន់គ្រួសារ នៅតំបន់ដីក្រហម ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសម្តែងនូវការសាទរ និងលែងមានការព្រួយបារម្ភ ចំពោះការអត់ទឹកប្រើប្រាស់ និងសម្រាប់ធ្វើស្រែប្រាំងទៀតហើយ បន្ទាប់ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេមកបញ្ចូលអាងទាំង ១៤ ជូនពួកគាត់ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៥ នេះ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឃុំកោះថ្កូវ គឺជាឃុំមួយ ដែលមានផ្ទៃដីស្រែប្រាំងធំជាងគេ នៅក្នុងខេត្តកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋក្នុងឃុំប្រមាណ ៩៨ភាគរយ ជាអ្នកប្រកបមុខរបរធ្វើស្រែប្រាំង។ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពស្រូវប្រាំង នៅតំបន់នេះគឺពឹងផ្អែកទៅលើអាងទឹក ដែលមានសរុបចំនួន ១៤ ។ ដោយសារទឹកទន្លេឆ្នាំនេះតូច បានធ្វើឱ្យបណ្តាអាងទឹកទាំងនេះ ពុំមានទឹកហូរចូលដូចរាល់ឆ្នាំទេ ។

លោកប្រធានមន្ទីរ បានបន្តថា ការងារបូមទឹកបញ្ចូលអាងទាំង ១៤ ខាងលើ គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ប្រភេទ ៦៥ សេស ចំនួន ១១ គ្រឿង ដើម្បីបូមយកទឹកពីទន្លេ មកបញ្ចូលក្នុងអាងទឹក ចំនួន ១២ ឯអាងទឹកចំនួន ០២ ផ្សេងទៀត ប្រើប្រាស់ម៉ាស៊ីនតូចៗរបស់ ប្រជាកសិក សរុបចំនួន ៥២គ្រឿង ដោយយើងផ្តល់ប្រេងជូនពួកគាត់៕

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ

  • ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍ បូមយកទឹកពីទន្លេ មកបញ្ចូលអាងទាំង១៤ ជូនប្រជាពលរដ្ឋ已关闭评论
  • 1,146 views
  • Hide Sidebar
    A+