រថយន្ត ហាយលែនដឺ ពណ៌ស បុកបុរស កំពុងជិះម្នាក់ បណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិ លេខ៣៣

កំពត៖ បុរសអាយុប្រមាណ ២១ឆ្នាំម្នាក់ បើកម៉ូតូបុកឆ្កែ បណ្តាលឲ្យដួល ចៃដន្យត្រូវរថយន្ត បុកកិនស្លាប់នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ចំណុចខាងលិចខ្លោងទ្វារចូលវត្តកំពង់នង់ ចម្ងាយ៣០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះ ដែលត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់នោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយទេ ជិះម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ។ សាក្សីអ្នកឃើញ ហេតុការណ៍ បានឲ្យដឹងថា៖ ជនរងគ្រោះបើកម៉ូតូម្នាក់ឯង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុ បានបុកឆ្កែរត់កាត់ទទឹងថ្នល់ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះ ចៃដន្យមានរថយន្តម៉ាកហាយឡែនដឺ មួយគ្រឿង ពណ៌ស អត់ពាក់ស្លាកលេខ រត់បញ្រ្ចាសទិសគ្នា បើកមកដល់បុកកិនស្លាប់ គួរឲ្យអាណោចអាធមណាស់។ ក្រោយពីបុកមនុស្សស្លាប់ហើយ រថយន្តបង្កមិនបានឈប់នោះទេ ថែមទាំងបង្កើនល្បឿន បើកទៅទិសខាងកើតបាត់ស្រមោល ឈឹងតែម្តង។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ចុះទៅវាស់វែង និងអំពាវនាវរកក្រុមគ្រួសារនៃសព៕

រថយន្ត ហាយលែនដឺ ពណ៌ស បុកបុរស កំពុងជិះម្នាក់ បណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិ លេខ៣៣

រថយន្ត ហាយលែនដឺ ពណ៌ស បុកបុរស កំពុងជិះម្នាក់ បណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិ លេខ៣៣