លោក ម៉ុង ឫទ្ធី ប្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា លោក​ចង់​ធ្វើ​ត្រឹមតែ​កូនចៅ​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ

សកម្មភាព​សប្បុរសធម៌​របស់លោក ម៉ុង ឫទ្ធី ទទួលបាន​នូវ​ការកោតសរសើរ​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​នាក់ រហូតដល់​អ្នកខ្លះ​លើកឡើងថា មហាសេដ្ឋី និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ សក្តិសម​សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ ជាការ​ឆ្លើយតប លោក ម៉ុង ឫទ្ធី បានស្នើ​សុំ​ឲ្យ​អ្នកគាំទ្រ​លោក​តាម​ហ្វេ​ស​ប៊ុ​ក បញ្ឈប់​ការសរសេរ​បែបនេះ ដោយ​លោក​ចង់​ធ្វើ​ត្រឹមតែ​ជា​កូនចៅ​នាយករដ្ឋមន្ត្រី​ដូច​សព្វថ្ងៃនេះ​ប៉ុណ្ណោះ។

កាលពី​ល្ងាច​ថ្ងៃទី២៣ ខែតុលា លោក ម៉ុង ឫទ្ធី បាន​បង្ហោះ​រូបថត​ស្តីពី​សកម្មភាព​របស់លោក និង​ភរិយា ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ ជាពិសេស​ជន​ចំណាកស្រុក​មកពី​បណ្តា​ខេត្ត​នានា ដោយ​លោក​ឲ្យ​ពួកគេ​រស់នៅក្នុង​តំបន់​អភិវឌ្ឍន៍​ដោយមាន​ផ្ទះ​ស្នាក់ ទឹក​ភ្លើង និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា។ សកម្មភាព​បែបនេះ ទទួលបាន​នូវ​ការកោតសរសើរ​ជាច្រើន ដោយ​អ្នកខ្លះ​ចង់​លោក​ក្លាយជា​អ្នកដឹកនាំ​ប្រទេស។

ការលើកតម្កើង​បែបនេះ ហាក់​មិនបាន​ធ្វើ​ឲ្យ​លោក ម៉ុង ឫទ្ធី ពេញចិត្ត​ពេញ​ថ្លើម​នោះឡើយ ដោយបាន​បញ្ចេញមតិ​ឆ្លើយតប​ថា៖ «ខ្ញុំ​សុំ​ប្រិយមិត្ត FC ដែល​សរសេរ​ថ បើ​ពូ​បានធ្វើ​នាយករដ្ឋមន្ត្រី សូមមេត្តា​ឈប់​សរសេរ​អ៊ីចឹង​ទៀត​ទៅ ខ្ញុំ​បានតែ​ត្រឹម​កូន​នាយករដ្ឋមន្ត្រី​សព្វថ្ងៃនេះ​បាន យើង​មិនត្រូវ​ប្រាថ្នា​ដល់​ថ្នាក់​ហ្នឹង​បានទេ មនុស្ស​ដប់​ប្រាំ​លាន​នាក់​នឹង​ប្រទេសជាតិ​ទាំងមូល​ផ្ញើរ​ជោគវាសនា​នាយករ​ដ្ឋ​មន្ត្រី​គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន​តែមួយគត់» ៕
លោក ម៉ុង ឫទ្ធី ប្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា លោក​ចង់​ធ្វើ​ត្រឹមតែ​កូនចៅ​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ

បុព្វបុរស​ខ្មែរ​ដែល​សាងសង់​ប្រាសាទ​អង្គរ ពិសា«សម្លកកូរ»យក​ជា​កម្លាំង​ថាមពល​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​