បណ្តេញ​ជនបរទេស​ខុសច្បាប់៣៧២៧នាក់​ចេញពី​កម្ពុជា ក្នុង​រយៈពេល២១ខែ

ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ៣៧២៧ នាក់ (ស្រី ៦៨៣នាក់) មាន ៤៦សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ៣២៨៧នាក់ (ស្រី ៦៥១នាក់) ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​កម្ពុជា ក្នុង​រយៈពេល២១ខែ ពេល​គឹ​ចាប់ពី​ខែមករា ឆ្នាំ២០១៤ ដល់​ខែកញ្ញា ២០១៥ ។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍។

លោក អ៊ុក ហៃ​សីលា ប្រធាន​នាយដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​លើកឡើងថា ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញពី​កម្ពុជា សរុប​ចំនួន ២៤២០ នាក់ រួមមាន៤៦សញ្ជាតិ  ក្នុងនោះ​ជនជាតិ​វៀតណាម មាន​ចំនួន២២២៨នាក់ ដោយ​គិត​ត្រឹម ថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ។ ចំណែកឯ​នៅក្នុង​ឆ្នាំ២០១៤វិញ ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញពី​កម្ពុជា សរុប​ចំនួន ១៣០៧ នាក់ រួមមាន២៤សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម ១០៥៩នាក់។

កាលពីពេលថ្មីៗកន្លងមក ប្រធាន​នាយកដ្ឋាន​រូបនេះ បាន​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា មិនទាន់មាន​សកម្មភាព​ខ្លាំងក្លា​នៅឡើយ ក្នុងការ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឃាត់ខ្លួន​ជនបរទេស ជាពិសេស​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ដោយ​ខុសច្បាប់។ ដូច្នេះ​រូបលោក​នៅតែ​បន្ត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ទាំង២៥រាជធានី​ខេត្ត ដោយ​ផ្តល់ដំណឹង​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ស្នើ​ឲ្យ​គណៈ​អភិបាល​គ្រប់​រាជធានី​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រួតពិនិត្យ​គ្រ​ប់ធ​ម្យោ​បាយ​ពី​ការហូរចូល​និង​ស្នាក់នៅ​មិន​ស្រប់ច្បាប់​របស់​ជនអន្តោប្រវេសន៍ ឬក៏​ជនបរទេស​ដែល​គ្មាន​ឯកសារ​ស្នាក់នៅ​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕
 


បុព្វបុរស​ខ្មែរ​ដែល​សាងសង់​ប្រាសាទ​អង្គរ ពិសា«សម្លកកូរ»យក​ជា​កម្លាំង​ថាមពល​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​