លោកស្រី​យី​ង​ឡាក់​ស្នើ​អ្នកគាំទ្រ​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ដោយ​ខ្លាច​ពួកគេ​មាន​គ្រោះថ្នាក់

អតីតនាយករដ្ឋមន្ត្រីថៃ លោក​ស្រី យីងឡាក់ កំពុង​រីករាយ​ជាមួយ​នឹងកិច្ចការនៅ​កសិដ្ឋានថ្វី​ដ្បិត​លោកស្រី​យី​ង​ឡាក់ បាន​បាត់បង់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ថៃ្ង​ទី២២ ខែឧសភា​ក៏ដោយ ក្រុម​អ្នកគាំទ្រ​លោកស្រី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​នៅតែ​បន្ត សកម្មភាពផ្សេងៗដើម្បី​ជំរុញ​លោកស្រី​យី​ង​ឡាក់​ក្នុង​កិច្ចការ​នយោបាយ​បន្តទៀត។ យ៉ាងណាក៏ដោយ ចុង​ក្រោយនេះ​លោកស្រី​យី​ង​ឡាក់ បាន​ហាមឃាត់​អ្នកគាំទ្រ​ខ្លួន​មិន​ឲ្យ​ពាក់អាវ​ក្រហម​ក្នុង​យុទ្ធនាការ គាំទ្រ​លោកស្រី​នោះទេ ដោយ​ខ្លាចក្រែង​មាន​បញ្ហា​ដល់​ពួកគេ។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា បានស្នើ​ទៅកាន់​អ្នកគាំទ្ររ​ប់ស​ខ្លួន​មិន​ឲ្យ ចូលរួម​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​លោកស្រី ដ្បិត​លោកស្រី​ខ្លាចក្រែង វា​នឹងធ្វើ​ក្រុម អ្នកគាំទ្រ​ត្រូវ​ប្រឈម​នឹង​បញ្ហាផ្សេង។ នេះ​បើ​យោងតាម សារព័ត៌មាន​ថៃ The Nations ។

តាម​ការគ្រោងទុក​នៅ​ថ្ងៃទី០១ខែវិច្ឆិកា​ខាងមុខនេះ ក្រុម​អ្នកគាំទ្រ​លោកស្រី យី​ង​ឡាក់ នឹង​បើក យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា​ថ្ងៃ​ក្រហម​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ​ទៅកាន់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ។ យុទ្ធនាការ​នេះ គឺ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​នែ​ត​ដែល​អ្នក​គាំ​គ្រ​ត្រូវបាន​តម្រូវ​ឲ្យ​ពាក់អាវ​ក្រហម​ដែលជា​ការបង្ហាញ​ពី​ការគាំទ្រ​បែប​សីលធម៌​មួយ​ចំពោះ​លោកស្រី​យី​ង​ឡាក់។

យ៉ាងណាក៏ដោយ លោកស្រី​យី​ង​ឡាក់ មិនបាន​ដឹង​ពី​ការបង្កើត​នូវ​ចលនា​គាំទ្រ​លោកស្រី​តាម​ប្រព​ន្ធ័ អ៊ិន​ធ័​រ​នែ​ត​នេះ​ទេ។ នេះ​បើ​យោងតាម​ក្រុមការងារ​លោកស្រី លោក Wim Rungwattanajinda ដែល បាន​បន្ត​អះអាងថា ចលនា​នេះ នឹងមិន​បង្ហាញ​ពី​ការគាំទ្រ​លោកស្រី​ពិតប្រាកដ​នោះទេ​តែ វា​ធ្វើ​ឲ្យ​មាន ការបែងចែក​នយោបាយ​វិញ។ ហើយ លោក បន្តថា​វា គ្មាន​រឿង​អ្វីដែល​ចាំបាច់​ត្រូវធ្វើ​នោះទេ។

ជុំវិញ​បញ្ហា​នេះដែរ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ថៃ ក៏បាន​ព្រមាន​ចាត់​វិធាន​ប្រឆាំង នឹង​យុទ្ធនាការ​ពាក់អាវ​ក្រហម​នោះដែរ ប្រសិនបើ​សកម្មភាព​នេះ មាន​លក្ខណៈ​មិន​ប្រក្រតី។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​ថៃ ការព្រមាន​នេះ មិនមែន​មានន័យថា​ជាការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​នោះ ទេ តែ​ជាការ​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ដ្បិត​សកម្មភាព​នេះ បង្ហាញ​ពី​សកម្មភាព នយោបាយ សុទ្ធសាធ​ដែលជា​អ្វីដែល​រដ្ឋាភិបាល​របប​សឹក​ហាមឃាត់។

សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី២២ខែឧសភា​ឆ្នាំ២០១៤ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា ត្រូវបាន​សភា​ថៃ​ផ្អាក​កិច្ចការ​នយោបាយ​រយៈពេល៥ឆ្នាំ។ អ្វីដែល កាន់តែ​ធ្ងន់ធ្ងរ​នោះ លោកស្រី​ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពីបទ​ពុករលួយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់លាន​ដុល្លា​នៅក្នុង​សា្ថ​ប័ន​អង្ករ​ដែលជា​បទ​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​ពន្ធ​ធនាគារ​ចាប់ពី១០ ឆ្នាំ និង ផ្តល់​សំណង​រដ្ឋប្បវេណី​រាប់លាន​ដុល្លា​លើ​ការបាត់បង់​នេះ​ផងដែរ។

មួយវិញទៀត ក្រោម​ការ​គ្រប់​គ្រង់រ​ដោយ​របប​សឹក ប្រជាជន​ថៃ ត្រូវបាន​ហាមឃាត់​រាល់​សកម្មភាព​នៃ​ការជួបជុំ​ចាប់ពី៥នាក់​ដែល​ជជែក​ពី​រឿង​នយោបាយ។ ជាពិសេស​នោះ រាល់​សកម្មភាព​ទាំងឡាយ ណា​ដែល​ប្រឆាំងនឹង​របប​សឹក នឹងត្រូវ​បាន​ចាត់វិធានការ​ឆ្លើយតប​ពី​អាជ្ញាធរ​យោធា​តែម្តង៕


បុព្វបុរស​ខ្មែរ​ដែល​សាងសង់​ប្រាសាទ​អង្គរ ពិសា«សម្លកកូរ»យក​ជា​កម្លាំង​ថាមពល​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​