វិមានសន្តិភាព និងរដ្ឋសភា ចាប់ផ្តើមបំភ្លឺ ភ្លើងពណ៌ខៀវ ចូលរួមធ្វើឲ្យពិភពលោក ក្លាយជាពណ៌ខៀវ

ភ្នំពេញ៖ វិមានសន្តិភាព និងរដ្ឋសភា នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ បានចាប់ផ្តើមដាក់បំភ្លឺភ្លើងពណ៌ ខៀវហើយ ដើម្បីចូលរួមអនុវត្តន៍នូវកម្មវិធី «ប្រែក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវ» របស់អង្គការសហ ប្រជាជាតិ ក៏ដូចជាបង្ហាញនូវស្មារតីក្នុងការចូលរួមទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុផងដែរ។

ការដាក់បំភ្លឺភ្លើងពណ៌ខៀវនៅរាត្រីនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាព និងអនុញ្ញាតឲ្យអនុវត្តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥កន្លងទៅ នេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ធ្លាប់បានបញ្ជាក់ថា ការដាក់បំភ្លឺភ្លើងពណ៌ខៀវនេះ គឺធ្វើឡើង តបតាមការសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើឲ្យប្រទេសទាំងអស់នៅលើពិភពលោកចូលរួមអនុ វត្តន៍កម្មវិធី «ប្រែក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវ» ដោយដាក់បញ្ចាំងភ្លើងពណ៌ខៀវ នៅតាមស្ថាប័ន-ក្រសួងនានា ក្នុងគោលបំណងឲ្យពិភពលោកមានពណ៌ខៀវ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ហើយជួយ អាកាសធាតុឲ្យល្អឡើងវិញ។

បើទោះបីអង្គការសហប្រជាជាតិស្នើឲ្យបំពាក់ភ្លើងខៀវនៅតាមក្រសួង-ស្ថាប័នរបស់រដ្ឋ តែកម្ពុជា បំពាក់បានត្រឹម តែវិមានរាជរដ្ឋាភិបាល និងវិមានសន្តិភាពតែប៉ុណ្ណោះ ដើម្បីចូលរួមសន្សំសំចៃការចំណាយថវិកាជាតិ។ នេះបើតាម ការបញ្ជាក់របស់លោក ផៃ ស៊ីផាន។

សូមបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន បានក្លាយទៅជាបញ្ហាមួយ ដ៏ព្រួយបារម្ភរបស់ពិភព លោក ហើយបណ្តាប្រទេសក្នុងពិភពលោក ត្រូវចំណាយថវិការាប់លានដុល្លារក្នុងមួយឆ្នាំ ដោយសារគ្រោះមហន្ត រាយ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនេះ៕