របៀប​បើក​ម៉ាស៊ីនត្រជាក់​រថយន្ត​អោយបាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សុខភាព​

របៀប​បើក​ម៉ាស៊ីនត្រជាក់​រថយន្ត​អោយបាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សុខភាព​

​យើងទាំងអស់គ្នា​សុទ្ឋ​តែ​បើក​ម៉ាស៊ីនត្រជាក់​រថ​យន្ត ពេល​យើង​ធ្វើដំណើរ​ដោយ​អាកាសធាតុ​ក្តៅ​នៅ​កម្ពុជា​។ ប៉ុន្តែ​យើង​ប្រហែល​មិនដឹង​ឬក៏​ធ្វេសប្រហែស​នៅ​ក្នុង​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ឡាន​អោយបាន​ត្រឹមត្រូវ​ដោយ​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​។​
 
ដូច្នេះ​តើ​យើង​បើក​ម៉ាស៊ីន​យ៉ាងណា​ដើម្បី​កុំអោយ​វា​ប៉ះពាល់​ដល់​សុខភាព​?

​តាម​ធម្មតា កាលណា​យើង​ចេញពី​រថយន្ត យើង​ច្រើន​តែ​បិទ​កញ្ចក់​ឱ្យ​ជិត ដើម្បី​កុំឱ្យ មាន​អ្វី​ចូលទៅ​ក្នុង​រថយន្ត​បាន តាំង​ពី​ទឹកភ្លៀង និង​ការ​លួច​ឆក់​ពី​ចោរ​ផងដែរ​។ នៅពេលដែល បិទ​កញ្ចក់​ជិត បរិមាណ​ឧស្ម័ន​បង់​ហ្សែ​ន​កើនឡើង ហើយ​កើន​កាន់តែ​ខ្លាំង​បើសិនជា​ដាក់​រថយន្ត ក្រោម​កម្តៅថ្ងៃ គឺ​រហូត​ដល់​ទៅ​២០០០​ទៅ​៤០០០​ម​ក្រ គឺ​៤០​ដង​លើសពី​កម្រិត​ធម្មតា​។ កាលណា​អ្នក​ចូលទៅ​ក្នុង​រថយន្ត អ្នកនឹង​ដកដង្ហើម​យក​ឧស្ម័ន​នោះ​(​ក្លិន​ដូច​ថង់ប្លាស្ទិក​) ដែល​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​តម្រង​នោម ថ្លើម ឆ្អឹង និង​ធ្វើឱ្យ​កើត​ជំងឺ​មហារីក ផងដែរ​។ មិនតែប៉ុណ្ណោះ សព៌ាង្គកាយ​ត្រូវ​ចំណាយពេល​ជាច្រើន​ដើម្បី​កំចាត់​ជាតិ​ពុល​នេះ​ចេញ​។​

​បើសិន​ជា​អ្នក​ចូលទៅ​ក្នុង​រថយន្ត​ភ្លាម រួច​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម អ្នក​ឃើញ​ហើយ​ថា​មុន​នឹង​ធ្វើឱ្យ​សីតុណ្ហភាព​ថយចុះ ខ្យល់​របស់​ម៉ាស៊ីនត្រជាក់​បក់​នាំ​ឧស្ម័ន​បង់​ហ្សែ​ន​មកឱ្យ​អ្នក​ស្រូប​បឺត​យក​កាន់តែខ្លាំង​។​

​ដូច្នេះ មុន​នឹង​បើក​ម៉ាស៊ីនត្រជាក់​រថយន្ត អ្នក​គួរតែ​បើក​កញ្ចក់ ឬ​ទ្វារ​រថយន្ត​ចំហ​សិន ហើយ​យក​ល្អ​គួរ​នៅក្រៅ​រថយន្ត​មួយសន្ទុះ​សិន​ពេល​បើក​ម៉ាស៊ីនត្រជាក់ ចាំ​ដល់​សីតុណ្ហភាព​ចុះ​ត្រជាក់​សព្វ​ហើយ​សឹម​ចូល​ទៅ​វិញ​៕

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • របៀប​បើក​ម៉ាស៊ីនត្រជាក់​រថយន្ត​អោយបាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សុខភាព​已关闭评论
  • 902 views
  • Hide Sidebar
    A+
Publish on:2015/10/24  Category:ជំងឺទូទៅ